ព័ត៌មានជាតិ
ក្តៅៗ ពេទ្យកំពុងត្រៀមចាក់វ៉ាក់សាំងកូវីដ ដល់ឥស្សរជនជាន់ខ្ពស់ បន្តិចទៀតនេះ
នៅព្រឹកនេះ ឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Sinopharm នៅមន្ទីរពេទ្យកាល់ម៉ែត្រ។



ទិដ្ឋភាពសាលខាងក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ សង្កេតឃើញក្រុមគ្រូពេទ្យបានរៀបចំគ្រឿងឧបករណ៍ពេទ្យ ដើម្បីត្រៀមចាក់ឥស្សរជនដែលនឹងមកដល់នៅពេលបន្តិចទៀតនេះ ដែលមានក្រុមអ្នកសារព័ត៌មានជាច្រើនចូលរួមរាយការណ៍ផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យធំៗចំនួន៤ សម្រាប់ចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១៖
>នៅមន្ទីរពេទ្យកាល់ម៉ែតសម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។
>មន្ទីរពេទ្យព្រះអង្គឌួងសម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។
>មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។
>មន្ទីរពេទ្យកុមារជាតិសម្រាប់អ្នកសារព័ត៌មាន។
ដំណើរការនៃការចាក់វ៉ាក់សាំង ដោយមនុស្សម្នាក់ត្រូវចំណាយពេល ៤០នាទី ក្នុងការចុះឈ្មោះ សម្ភាសន៍មុននឹងចាក់វ៉ាក់សាំង។ ពេលចាក់រួច ត្រូវសម្រាក៣០នាទី នៅបន្ទប់រង់ចាំ ដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាព បើមិនមានអីជាបញ្ហា ទើបគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅវិញបាន ដោយភ្ជាប់ជាមួយបណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


