ព័ត៌មានជាតិ
ប្រាក់ខែមន្ត្រីកសិកម្មឃុំនឹងទទួលបានដូចគ្រូបង្រៀន ១,៤ លានរៀលនាឆ្នាំដំបូង រួមនឹងប្រាក់ឧបត្ថម្ភផ្សេងៗ
មន្ដ្រីកសិកម្មឃុំ ដែលត្រៀមនឹងប្រឡងជ្រើសរើសនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នឹងទទួលបានប្រាក់បៀវត្សដូចគ្រូបង្រៀននៅតាមតំបន់ ពោលគឺអនុវត្តស្ដង់ដារតែមួយដូចដែលមានកំណត់ក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាន៍នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣ថា មន្ត្រីកសិកម្មនឹងចូលក្នុងក្របខណ្ឌ «ក» «ខ», «គ» ក្រោយការប្រឡងរួចរាល់ក្នុងដំណាក់កាលមួយឆ្នាំនៃការធ្វើកម្មសិក្សាតាមឃុំគោលដៅ មន្ត្រីកសិកម្ម ទទួលបានប្រាក់បៀវត្សទាបបំផុត ១ លាន ៤ សែនរៀល តាមប្រភេទក្របខណ្ឌ និងទទួលបាន ប្រាក់ឧបត្ថម្ភ ១ សែន ៦ ម៉ឺនរៀល ក្នុង១ខែ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។
បើតាមឯកឧត្តមរដ្ឋមន្ត្រីរាជរដ្ឋាភិបាលយកមូលដ្ឋានអ្នកចេះជាប់ ដូចការប្រឡងបាក់ឌុបដែរ ខណៈយន្តការរៀបចំការប្រឡងធ្វើឡើងដោយយុត្តិធម៌ និងតម្លាភាព ហើយអនុញ្ញាតឱ្យភាគពាក់ព័ន្ធចូលរួមតាមដានដំណើរការប្រឡង និងកែវិញ្ញាសារ។

ការប្រឡងមន្ត្រីកសិកម្មឃុំ សង្កាត់ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣នេះ ដែលមានបេក្ខជនចូលរួមប្រឡងសរុបមានចំនួន ៣ ៣២៩ នាក់ សម្រាប់ការជ្រេីសរេីស ២៥០ នាក់នៅឆ្នាំ ២០២៣។
នៅដេីមឆ្នាំ ២០២៤ ក្រសួងកសិកម្ម នឹងជ្រេីសរេីសថែម ៨០០ នាក់ទៀត និង ២០២៥ ថែម ៥៥០ នាក់ឲ្យគ្រប់ ១៦០០ នាក់។ ការប្រឡងមានមុខវិជ្ជាកសិកម្ម ចំណេះដឹងទូទៅ និងភាសាអងគ្លេស (កសិកម្ម)៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


