Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ដែនដីអំពាវនាវឱ្យអ្នកអភិវឌ្ឍលំនៅឋាន និងបុរី សង់លំនៅឋានតម្លៃសមរម្យជូនពលរដ្ឋមានប្រាក់ចំណូលទាបឱ្យបានច្រើន

បានផុស

នៅ

លោក ផារ៉ា មង្គល តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ បានអំពាវនាវដល់អ្នកមានបទពិសោធន៍ក្នុងការអភិវឌ្ឍលំនៅឋាន និងបុរីជំរុញការសាងសង់លំនៅឋានតម្លៃសមរម្យ ទាំងលំនៅឋាន និងអគារសហកម្មសិទ្ធិសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ចំណូលទាប
និងជនងាយរងគ្រោះដើម្បីឱ្យពួកគាត់មានផ្ទះរស់នៅប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរដែលជាទ្រនំនៃសុភមង្គល​ និងពោរពេញទៅដោយទីលំហសាធារណៈសម្រាប់តម្លៃនៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ
២០២៣ នៅព្រឹកថ្ងៃទី៦ធ្នូនេះ លោក ផារ៉ា មង្គល ក៏បានអំពាវនាវដល់ស្ថាបត្យករ វិស្វករ អ្នកប្រឹក្សាយោបល់ អ្នកសាងសង់ អ្នកគ្រប់គ្រងសំណង់ និងអ្នកអភិវឌ្ឍអចលនវត្ថុទាំងអស់ សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ
គោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងវិស័យសំណង់ ដើម្បីធានាបានទាំងសុវត្ថិភាព អនាម័យ បរិស្ថាន សោភណភាព និងគុណភាពសំណង់ និងបន្តចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ជាតិ ទៅតាមចំណេះ និងជំនាញរបស់ខ្លួន។

លោក ផារ៉ា មង្គល បានណែនាំដល់អ្នកចូលរួមទាំងអស់សូមប្រើឱកាសដ៏ថ្លៃថ្លានេះដើម្បីទាញយកជាប្រយោជន៍ និងចំណេះដឹងបន្ថែម តាមរយៈការចូលទស្សនាពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ២០២៣នេះ ដើម្បីសិក្សាស្វែងយល់អំពីផលិតផល សម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ទំនើបៗ និងបច្ចេកវិទ្យាសំណង់ថ្មីៗ ក៏ដូចជាចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធសំណង់ដែលបានរៀបចំដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឬសមាគមអ្នកសាងសង់កម្ពុជា ។

ជាមួយគ្នានេះដែរ លោក ផារ៉ា មង្គល បានជូនដំណឹងដល់ម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ដែលមិនទាន់មាន
លិខិតបទការដ្ឋាន ឬវិញ្ញាបនបត្រប្រើប្រាស់សំណង់នោះអាចមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់បាននៅក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ ។

គួរបញ្ជាក់ថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំ២០២៣នេះ មានក្រុមហ៊ុនចូលរួមចំនួន១៣៣ក្រុមហ៊ុនស្មើនឹង ២៣៩ស្តង់ និងមានផលិតផលជាង ១០០០មុខ រួមទាំង៥០ប្រភេទនៃសេវាកម្ម ហើយផលិតផលទាំងនេះមានខ្លះជាផលិតផលក្នុងស្រុក និងមានខ្លះទៀតជាផលិតផលដែលនាំចូលមកពីបណ្តាប្រទេសជាច្រើន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម