Connect with us

ព័ត៌មានជាតិ

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ពិធីបុណ្យ​រំឭក​គុណ​អង្គរ នៅ​ខេត្ដ​សៀមរាប

បានផុស

នៅ

នា​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២៣ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាកយ​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពស់​ខ្ពស់​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​រំ​ឭ​គុណ​អង្គរ​លើក​ទី​៣ ដើម្បី​រំឭក​នឹក​គុណ​ដល់​ព្រលឹង​បុព្វការី​ជន និង​ដើម្បី​អរគុណ​ដល់​សន្ដិភាព ជាពិសេស​អប​សាទរ រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅខាងមុខ​ប្រាសាទ​អង្គរវត្ដ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ សម្ដេច​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោកជំទាវ​ជា​ភរិយា​ឥស្សរជន​ជាន់ខ្ពស់​នៃ​កម្ពុជា ព្រមជាមួយ​អ្នកមុខអ្នកការ ជាច្រើនរូប​ទៀត។

មានប្រសាសន៍​ក្នុង​ពិធី​ដ៏​អធិកអធម​នោះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​លើកទ្បើង​ថា ការរៀបចំ​ពិធី​រំឭក​គុណ​នេះ គឺជា​ការបង្ហាញ​នូវ​អរិយធម៌ វប្បធម៌ និង​ប្រ​វ​ត្ដិ​សាស្ដ្រ​ដ៏​សែន​យូរលង់ របស់​ជាតិ​សាសនា​ដែលមាន​វ័យ​ចំណាស់​មួយ​នេះ ប្រកបដោយ​មោទនភាព​ជាតិខ្មែរ ។ មួយវិញទៀត ពិធី​នេះ​ក៏បាន​ចូលរួមចំណែក​ផ្សព្វផ្សាយ​នូវ​សក្ដានុពល​វប្បធម៌ និង​ទេសចរណ៍ របស់​កម្ពុជា ដល់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យបាន​ឃើញ​នូវ​ស្នាដៃ​ដ៏​អស្ចារ្យ ប្រកបដោយ​ទេព កោសល្យ​ខ្ពស់​របស់​បុព្វបុរស​ខ្មែរ​យើង ។

លោកជំទាវ​បណ្ឌិត បាន​បន្ត​ទៀត​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ដ្រី រួម​នឹង​ការ​បន្ដ​ស្មារតី​ដ៏​ត្រឹមត្រូវ​នេះ របស់​សម្ដេច​មហា​បរ​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី ធ្វើ​ឱ្យ​វិស័យ​វប្បធម៌​ត្រូវ​បាន​លើក​តម្កើង ប្រកបដោយ​ភាព​ប្រទាក់ក្រឡា ជាមួយ​វិស័យ​ទេសចរណ៍ ដោយមាន​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក ។ ជាក់ស្ដែង កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍ នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវ​បានទទួល​ការគាំទ្រ និង​កោតសរសើរ​ពី​សំណាក់​សាធារណៈជន និង​ភ្ញៀវទេសចរ ស័ក្តិ​សមជា​សម្បត្ដិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ ដែល​យើង​ត្រូវ​រួបរួមគ្នា​រក្សា​ការពារ និង​ថែរក្សា ឱ្យបាន​គង់វង្ស​ជានិច្ច​និរន្ដរ៍។

សូម​បញ្ជាក់​ផងដែរ​ថា ពិធីបុណ្យ​រំឭក​គុណ​អង្គរ​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ប្រព្រឹត្តិ​ទៅលើ​ថ្នាល​សុខសន្តិភាព​ពេញលេញ​នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ប្រកបដោយ​កិ​ត្ដិ​បណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​ការចាប់ផ្តើម​អនុវត្ត​នូវ​នយោបាយ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដែលជា​និច្ចកាល​តែង​ចាត់ទុក​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ជា​តំណាង​នូវ​ដួងព្រលឹង និង​អត្តសញ្ញាណ​ជាតិខ្មែរ ជា​អាទិភាព​ចម្បង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម