ព័ត៌មានជាតិ
រដ្ឋសភា នឹងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តសមាសភាព គ.ជ.ប ថ្មី ដោយលោក ប្រាជ្ញ ចន្ទ បន្តឈរជាប្រធានដដែល
រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានចំនួន៩រូប ខណៈលោក ប្រាជ្ញ ចន្ទ នៅឈរជាប្រធានដដែល។

ការសម្រេចនេះ គឺធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុម័តលើសមាសភាពបេក្ខជនជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងដូច្នេះថា «នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក រដ្ឋសភាកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧»។

សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានជ្រើសរើសថ្មីនោះ មានចំនួន៩រូប ដោយក្នុងនោះ លោក ប្រាជ្ញ ចន្ទ បន្តឈរជាប្រធាន គ.ជ.ប និងលោក ជឺ ចំណាន ជាបេក្ខភាពថ្មីម្នាក់ ឈរជាអនុប្រធាន គ.ជ.ប ព្រមទាំងបេក្ខភាពចំនួន៧រូប ជាសមាជិក គ.ជ.ប រួមមាន៖ លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


