ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជា គ្មានតម្រូវការឱ្យក្រុមហ៊ុនបរទេសវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីទេ
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជា មិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ។ សម្តេចសង្កត់ធ្ងន់ថា មកដល់ម៉ោងនេះ គោលដៅរបស់រដ្ឋាភិបាលអាណត្តិទី៧ គឺត្រូវតែយកចិត្តទុកដាក់ក្នុងការជួយពលរដ្ឋប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី នៅក្រៅប្រព័ន្ធឱ្យបានល្អ។ ការលើកឡើងរបស់សម្តេចនេះ ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន នារសៀលថ្ងៃទី១៦ ធ្នូ ២០២៣។

សម្តេចបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពលរដ្ឋដែលប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅកម្ពុជាដូច្នេះថា សូមកុំព្រួយបារម្ភពុំមានការអនុញ្ញាតឱ្យបើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនោះទេ។ ផ្ទុយទៅវិញ សម្តេចបានឱ្យដឹងថា រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាជួយដល់ពលរដ្ឋរស់នៅ និងប្រកបការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងអាណត្តិទី៧នេះ។
សូមរម្លឹកថា អំឡុងពេលទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ សម្ដេចធិបតីបានអនុញ្ញាតឱ្យក្រុមហ៊ុនតាក់ស៊ី Ving Group ចូលជួបសំណេះសំណាល និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ ក្រុមហ៊ុន បានលើកសំណើចង់បណ្ដាក់ទុនវិនិយោគ រថយន្តតាក់ស៊ី ចំនួន ២៥០០គ្រឿងនៅកម្ពុជា តែរាជរដ្ឋាភិបាលមិនបានអនុញ្ញាតនោះទេ។ ក្រោយពីលេចលឺព័ត៌មាននៅលើបណ្តាញសារព័ត៌មាន ប្រជាពលរដ្ឋជាពិសេសអ្នកប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានដូចជា រត់ម៉ូតូឌុប និងម៉ូតូកង់បីជាដើម មានការព្រួយបារម្ភ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ដោយបានលើកឡើងថា ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ និងសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះ នឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតីកាលពីរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន ។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍ អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


