ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង បន្តលើកចិត្តដល់គ្រប់វិស័យ លើវិធានការបង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានបន្តជំរុញលើកទឹកចិត្តដល់គ្រប់វិស័យពាក់ព័ន្ធជុំវិញខេត្តទាំងអស់ ត្រូវធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាក្នុងការបង្ការ បង្ក្រាប ផ្ដន្ទាទោស និងការពារសង្គ្រោះជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស។

ការប្រកាសផ្តល់កិច្ចសហការជាធ្លុងមួយដ៏រឹងមាំរបស់លោកអភិបាលរងខេត្ត ធ្វើឡើង កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ក្នុង«ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ឆ្នាំ ២០២៣ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ស្រេង ហុង គូសបញ្ជាក់ថា គ្មានអំពើជួញដូរមនុស្ស ជាការរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ សន្តិសុខសុវត្ថិភាពសង្គម និងសន្តិភាពជាតិ ឲ្យមានស្ថិរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិគ្រប់វិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

លោកអភិបាលរងខេត្ត ក៏ស្នើដល់អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ និងតាមបណ្តាសាលារៀន ត្រូវផ្សព្វផ្សាយតាមរូបភាពផ្សេងៗ នូវសារទាំងឡាយពីការប្រឆាំងការជួញដូរមនុស្ស ដើម្បីជាការពញ្ញាក់ស្មារតី ឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពី អំពើជួញដូរមនុស្ស និងចូលរួមបង្ការ ទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស ជាពិសេស ក្មួយៗ ជាយុវតី ដើម្បីគេចផុតពីការចាញ់បោកជនខិលខូចគ្រប់រូបភាពទាំងអស់។

គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការ គោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។ កម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការ នៃការរៀបចំ អនុម័ត អនុសញ្ញាអាស៊ានប្រឆាំងការជួញដូរមនុស្ស កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសក៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ ដែលហៅកាត់ថា GCM រហូតត្រូវបានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ផ្នែកទេសន្តរប្រវេសក៍ ថាជា“ប្រទេសជ័យលាភី នៃគំនិតផ្ដួចផ្ដើមរបស់កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសក៍” ក្នុងការប្ដេជ្ញាចិត្តខ្ពស់ ការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ពលករទេសន្តរប្រវេសក៍ និងការពារពួកគេពីភាពរងគ្រោះ ដោយការរំលោភបំពាន និងកេងប្រវ័ញ្ចគ្រប់រូបភាព។

ទន្ទឹមនោះ ប្រមុខរាជរដ្ឋាភិបាល ក៏ណែនាំដល់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ បន្តតាមដានបាតុភាព និងបទល្មើសផ្សេងៗ និងគ្រប់គ្រងព្រំដែនឲ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឲ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។ ជាពិសេសការពង្រឹង និងតាមដានការអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិនានាឲ្យមានប្រសិទ្ធភាព។ ក្នុងនោះ មិនឲ្យព្រងើយកន្តើយ ឬ គាំទ្រអំពើល្មើសដែលកើតមាន ត្រូវខិតខំរួមគ្នាដោះស្រាយផ្ដល់យុត្តិធម៌ដល់អ្នកដែលរងគ្រោះ ព្រមាន និងដាក់ទោសជនល្មើស ឲ្យសក្ដិសមនឹងអំពើបានប្រព្រឹត្ត ដើម្បីជាការលើកទឹកចិត្តដល់អំពើល្អ សុចរិតភាព និងយុត្តិធម៌ក្នុងសង្គម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


