Connect with us

ព័ត៌មានជាតិ

ក្រសួងធនធានទឹក ប្រកាសពីអាកាសធាតុចុះត្រជាក់ ខេត្តនៅតំបន់ខ្ពង់រាប សីតុណ្ហភាពធ្លាក់ដល់ ១៥ អង្សា

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានប្រកាសអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ដែលប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់លើកម្ពុជា ជា​មួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពបែបនេះនឹងធ្វើឱ្យសីតុណ្ហភាពអប្បបរមានៅពេលព្រឹកពី១៦-២៣ អង្សា និងសីតុណ្ហភាពអតិបរមាពី ២៨-៣០ ហើយខ្យល់​បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទីនៅតំបន់វាលទំនាបចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែធ្នូនេះ។ ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨ អង្សា។

សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី១៥-២២ អង្សា និងសីតុណ្ហភាពអតិបរមាពី២៧-២៩ អង្សា ហើយខ្យល់​បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហ​ភាពអប្បបរមាពី១៥-១៧ អង្សា។

ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២១-២៣ អង្សា និងសីតុណ្ហភាពអតិបរមាពី២៩-៣១ អង្សា ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់ពី១,០០-១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹកក៏អំពាវនាវឱ្យសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យត្រឹមត្រូវ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

ឯកអគ្គរាជទូតថាការបន្លំយកជនជាតិម៉ុងតាញ៉ាមកបាតុកម្មមុខទូតខ្មែរជាសកម្មភាពមិនថ្លៃថ្នូរ

ព័ត៌មានជាតិ៩ នាទីutes មុន

បញ្ហាជាតិចំនួន៣ ត្រូវបានរដ្ឋសភា-ព្រឹទ្ធសភា លើកមកពិនិត្យ ដើម្បីត្រៀមសម្រាប់សមាជរួមគ្នា

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ការពង្រីកសាខារបស់កាហ្វេ Amazon នៅថៃយឺតយ៉ាវ ជុំវិញបញ្ហាសេដ្ឋកិច្ចថៃ

ព័ត៌មានជាតិ១៨ នាទីutes មុន

៤ ខែឆ្នាំនេះ អគ្គិភ័យបណ្ដាលឱ្យមនុស្សស្លាប់-របួសជាង ៣០ នាក់ បំផ្លាញផ្ទះជាង ៣៦០ ខ្នង កើនឡើងជាងឆ្នាំមុន

ព័ត៌មានជាតិ២៦ នាទីutes មុន

​មក​ដល់​ពេលនេះ រដ្ឋាភិបាលដាក់​ចេញវិធានការ និង​​ជួយ​គាំទ្រអ្វី​ខ្លះ​ ​​រុញ​​ឲ្យ​​វិស័យ​អចលទ្រព្យងើបស្ទុះ​ឡើង​​វិញ?

Sokha Hotels

ព័ត៌មានពេញនិយម