Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បើកបង្រៀន រាំក្បាច់ប្រជាប្រិយខ្មែរ ដោយមិនគិតប្រាក់

បានផុស

នៅ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបើកវគ្គបង្រៀនរាំក្បាច់ប្រជាប្រិយខ្មែររយៈពេលខ្លី ដោយមិនគិតថ្លៃ សម្រាប់សារធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់រៀនរាំក្បាច់ប្រជាប្រិយខ្មែរ។ នេះបើតាមវីដេអូផ្សព្វផ្សាយរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូ អ្នកស្រី មាស ស្រីតុប ជាគ្រូបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកដឹកនាំរឿងជំនាញរបាំប្រពៃណី បានលើកឡើងថា ក្បាច់រាំប្រជាប្រិយ គឺជាក្បាច់រាំកម្សាន្តសប្បាយមួយបែបនៅក្នុងកម្មវិធីជួបជុំនានានៅកម្ពុជា។ ក្បាច់រាំប្រជាប្រិយនេះ គឺមានភាពងាយស្រួលក្នុងការហាត់រៀន ងាយចេះ ងាយយល់ និងងាយធ្វើ។

ដូច្នេះហើយបានជាមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បើកបង្រៀនវគ្គខ្លីពីក្បាច់រាំប្រជាប្រិយដោយមិនមានការបង់ថ្លៃនោះទេសម្រាប់សាធារណជនគ្រប់រូប។ ការបង្រៀនរាំនេះ មានដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវ។ ប្រសិនជាសាធារណជនមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ជាមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ឬ តាមរយៈតេឡេក្រាម ០៩៧ ៧៩៩ ៩៣៤ ៤, ០១២ ៦៩៧ ៧៨០ និង ០៧០ ៧៨៤ ៨០៨។ សម្រាប់ការហាត់រៀននឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ តទៅ ជារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៩ ដល់ម៉ោង១១ព្រឹក។

នេះ គឺជាឱកាសល្អមួយសម្រាប់មនុស្សជំនាន់ក្រោយក្នុងការសិក្សាស្វែងយល់ពីក្បាច់រាំរបស់ខ្មែរ និងថែរក្សាឱ្យបានគង់វង្ស ព្រោះនាសម័យនេះ ប្រសិនជាមនុស្សជំនាន់ក្រោយមិនចេះចាប់យកឱកាសទេ នឹងមិនបានយល់ មិនចេះពីក្បាច់រាំរបស់ខ្មែរនោះឡើយ។ បច្ចុប្បន្ននេះ មានមនុស្សតិចតួចណាស់ដែលចេះរាំ និងរាំត្រូវតាមចង្វាក់ខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម