ព័ត៌មានជាតិ
ជិត ២ ខែ មានយុវជនក្រីក្រ និងងាយរងគ្រោះ ជិត ២ ម៉ឺននាក់ បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
រយៈពេលជិត ២ ខែនេះ ពោល ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណជិត ២ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ខណៈការចូលរៀនជាផ្លូវការ នឹងប្រព្រឹត្តិទៅនាពាក់កណ្ដាលខែមករា។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៣ ធ្នូ នេះថា គិតត្រឹមថ្ងៃទី ០២ មករានេះ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានចុះឈ្មោះចូលរៀនជំនាញនានា ចំនួន ១ ៩៥១៣ នាក់ ស្រី ៦ ៦៧៣ នាក់ ក្នុងនោះ រាជធានីភ្នំពេញមានចំនួន ៧ ៥៨១ នាក់ ស្រី ២ ៤៧២ នាក់, បាត់ដំបង ២ ៣៨៣ នាក់ ស្រី ១០៣៨ នាក់, សៀមរាប ១ ៣៥២ នាក់ ស្រី ២៨២ នាក់, កណ្តាល ៧៣២ នាក់ ស្រី ២១១ នាក់, ព្រះសីហនុ ៦៨២ នាក់ ស្រី ២៣០ នាក់, និងបណ្ដាខេត្តផ្សេងៗ ចំនួន ៦ ៧៨៣ នាក់ ស្រី ២ ៤៤០ នាក់។

លោក កត្តា អ៊ន បានបន្តថា យុវជនទាំងនោះរៀនទៅលើវិស័យសំណង់មានចំនួន ២ ៩៣៦ នាក់ ស្រី ៤៣៨ នាក់, អគ្គិសនី និងថាមពល ៦០៥ នាក់ ស្រី ៦៧ នាក់, អេឡិចត្រូនិក ៤៤០ នាក់ ស្រី ៦៦ នាក់, កម្មន្តសាល ១៤២ នាក់ ស្រី ៩ នាក់, មេកានិចទូទៅ/មេកានិចរថយន្ត ២ ៩៨៥ នាក់ ស្រី ១៣៦ នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ៦ ២៨៦ នាក់ ស្រី ៣ ៣២០ នាក់ , សេវាកម្ម ១ ១២២ នាក់ ស្រី ៩៥៦ នាក់, បរិក្ខារត្រជាក់ និងកម្តៅ ២៩២២ នាក់ ស្រី ១០៣ នាក់, ទេសចរ ១ ១០៦ នាក់ ស្រី ៨២១ នាក់, និងកសិកម្ម និង កសិ-ឧស្សាហកម្ម ៩៦៩ នាក់ ស្រី ៧៥៧ នាក់។

លោក កត្តា អ៊ន បានបន្តទៀតថា ការបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ ខែ ហើយការចុះឈ្មោះចូលរៀនមិនតម្រូវឲ្យបង់ប្រាក់ទេ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត ដែលមានបំណងចង់រៀនជំនាញបន្ថែម ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ។
លោកបានឲ្យដឹងទៀតថា មុខជំនាញសម្រាប់ជំហានដំបូងមានចំនួន ៣៨ មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ រួមមាន ៖ សំណង់, អគ្គិសនី និងថាមពល,អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ,កម្មន្តសាល,មេកានិកទូទៅ/មេកានិករថយន្ត,ទេសចរណ៍, សេវាកម្ម, កសិកម្ម និង កសិ-ឧស្សាហកម្ម, និង ធុរកិច្ច និងព័ត៌មាន។
គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១ លាន ៥ សែននាក់ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


