ព័ត៌មានជាតិ
បង្កងធម្មជាតិខេត្តតាកែវលក់ចេញបានខ្ពស់ដល់ ៥០ ដុល្លារ ខណៈទិន្នផលឆ្នាំនេះកើនមួយជាពីរ
តាមការបញ្ជាក់ពីប្រធានសមាគមអ្នកចិញ្ចឹមបង្កងខេត្តតាកែវ លោក ស៉ាប់ សារុន បានឲ្យដឹងថា រយៈពេល ៣ ខែនៃការប្រមូលផលបង្កងបឹងធម្មជាតិរបស់ខេត្តតាកែវមានការកើនឡើងជាងឆ្នាំមុន ទទួលបានផលចន្លោះពី ១ តោន ដល់ ២តោន។

នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នេះ លោក ស៉ាប់ សារុន បានឲ្យ «កម្ពុជាថ្មី» ដឹងថា រដូវកាលប្រមូលផលបង្កងធម្មជាតិនៅក្នុងឆ្នាំនេះរាប់ចាប់ពីខែតុលា ដល់ដើមខែមករា គឺអាចប្រមូលផលបានសរុបចន្លោះពី ១ តោន ទៅ ២ តោន នៅទូទាំងខេត្តតាកែវ។ ជាក់ស្ដែងកាលពីឆ្នាំមុនគិតត្រឹមរយៈពេលដូចគ្នា ការប្រមូលផលទទួលបានត្រឹមជាង ១តោនប៉ុណ្ណោះ។
ជុំវិញបរិមាណផលបង្កងមានការកើនឡើងជាងឆ្នាំមុន លោក ស៉ាប់ សារុន បានគូសបញ្ជាក់ថា ដោយសារអាកាសធាតុអំណោយផល ដោយឆ្នាំមុនអាចទទួលបានត្រឹមតែជាង ១ តោនប៉ុណ្ណោះ។

លោកប្រធានសមាគមបានបន្តទៀតថា នៅក្នុងរយៈពេលនៃរដូវប្រមូលផលបង្កងធម្មជាតិនៅទូទាំងខេត្តតាកែវនៅឆ្នាំនេះក្នុងមួយថ្ងៃបានចន្លោះពី ២០០-៤០០ គីឡូក្រាម សម្រាប់ធ្វើការផ្គត់ផ្គង់និងនាំចេញទៅតាមបណ្តាខេត្តនិងតំបន់នានា។
លោកឲ្យដឹងថា បង្កងធម្មជាតិតាកែវមានការបិតស្លាកសញ្ញាសម្គាល់និងមានតម្លៃលក់ចន្លោះពី ៤០-៥០ ដុល្លារក្នុងមួយគីឡូក្រាម តាមគុណភាពនិងទំហំល្អរបស់បង្កង។
យ៉ាងណាមិញ ដោយសារបង្កងធម្មជាតិនៅមានកម្រិត លោក ស៉ាប់ សារុន បានបញ្ជាក់បន្ថែម បច្ចុប្បន្នតម្រូវការទីផ្សារបង្កងច្រើនជាងការផ្គត់ផ្គង់ ដូច្នេះការនាំចូលបង្កងពីខាងក្រោម (វៀតណាម) ជាច្រើនតោនក្នុងមួយថ្ងៃៗ ប៉ុន្តែសម្រាប់បង្កងនាំចូលគឺមិនអាចយកមកធ្វើឬបន្លំថាជាបង្កងរបស់ខេត្តតាកែវបានឡើយ។

ទន្ទឹមនេះ ប្រធានសមាគមរូបនេះបានបន្ថែមដែរថា បច្ចុប្បន្នបង្កងធម្មជាតិនៅមានសេសសល់តិចតួចតាមកន្លែងទឹកជ្រៅៗ។ ចាប់ពីអំឡុងខែតុលានៃខែទឹកឡើងអាចចាប់ផ្ដើមប្រមូលផលបង្កងបឹងធម្មជាតិបាន លុះឈានចូលដល់ខែមករាបង្កងធម្មជាតិនៅសល់បន្តិចបន្តួចនៅតាមកន្លែងខ្លះៗ ហើយផុតរដូវកាលនៃការប្រមូលផលតែម្តងគឺខែមេសា ដល់ខែឧសភា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២៣ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


