Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជាង ២០,០០០​នាក់ នឹង​អញ្ជើញ​ចូលរួម មី​ទ្ទិញ​អបអរសាទរ ខួប​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ ៧​មករានៅ​តំបន់​កោះ​ពេជ្រ​នឹងត្រូវ​បញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន

បានផុស

នៅ

​ការ​ប្រារព្ធ​ធ្វើ​ពិធី​មី​ទ្ទិញ​អបអរសាទរ ខួប​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ ៧​មករា (០៧.០១.១៩៧៩-០៧.០១.២០២៤) នឹងត្រូវ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​០៧​មករា​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០,០០០​នាក់ អញ្ជើញ​ចូលរួម ហើយ​នៅ​តំបន់​ប្រារព្ធពិធី​នេះ ក៏ត្រូវ​បានធ្វើ​ការបញ្ចៀស​ចរាចរ​ជាប​ណ្តោះ​អាសន្ន​ផងដែរ​។

តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យបាន​ជ្រាបថា នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៦និង៣០​នាទី នឹង​មាន​ការរៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​មី​ទ្ទិញ​អបអរសាទរ ខួប​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ ៧​មករា (០៧.០១.១៩៧៩-០៧.០១.២០២៤) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ​។

ក្នុង​ថ្ងៃ​ពិធី​ខាងលើនេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ និង​តំបន់​ជុំវិញ​អាចមាន ចរាចរ​មមាញឹក​ខ្លាំង​ដោយសារ​ម​ធ្យោ​យ​បាយ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០,០០០​នាក់ ដែល អញ្ជើញ​ចូលរួម​។ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បញ្ចៀស​បាន​នូវ​ការ កកស្ទះ​ចរាចរ កម្លាំង​មាន​សមត្ថកិច្ច​នឹងធ្វើ​កា​រ​បង្វែរ​ទិស​ចរាចរ នៅតាម​គោលដៅ​សំខាន់ៗ​មួយចំនួន​ជុំវិញ ទីតាំង​ប្រារព្ធ​ពិធី​។ ដោយឡែក​ចំពោះ​ការផ្តល់សេវា​ចម្លង​នៅ​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ ត្រូវបាន​ប្តូរ​ជា បណ្តោះអាសន្ន​ទៅ​កំពង់ចម្លង​ជ្រោយចង្វារ​-​អរិយ​ក្សត្រ នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២៤ ចាប់ពី វេលា​ម៉ោង ០៥:០០​នាទី រហូតដល់​ចប់​កម្មវិធី​ប្រហែល​វេលា​ម៉ោង ១០:០០​នាទី​។ ក្រោយ​ចប់​កម្មវិធី​ខាងលើ ការផ្តល់សេវា​ចម្លង​នៅ​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ ត្រូវបាន​ដំណើរការ​ដូច​ប្រក្រតី​ឡើងវិញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់ អធ្យាស្រ័យ ចំពោះ​ការបញ្ចៀស​ចរាចរ ការរំខាន​ដោយ​ការកកស្ទះ​ចរាចរ​ជាយថាហេតុ និង​ការប្តូរ​ទីតាំង​ផ្តល់​សេវា​ចម្លង​នៅ កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ តាម​កាលបរិច្ឆេទ​ខាងលើ​ដោយ​ក្ដី​អនុគ្រោះ​៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម