ព័ត៌មានជាតិ
ផ្ដើមពីថ្ងៃ៧មករា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលបានសាងប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់កម្ពុជា
ទោះបីជា៤៥ឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែ ៧មករា ១៩៧៩ នៅតែជាថ្ងៃដែលខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន។ តម្លៃដ៏អស្ចារ្យកាត់ថ្លៃមិនបាននៃថ្ងៃ ៧មករា ដែលត្រូវបានចារទុកក្នុងក្រអៅបេះដូងខ្មែរគ្រប់រូបក៏ដូចជាក្នុងទំព័រក្រាំងមាសនៃប្រវត្តិសាស្ត្រកម្ពុជាអមតៈនោះគឺ«សិទ្ធិរស់រានមានជីវិត»។ បើគ្មានថ្ងៃ ៧មករា និងគ្មានការលះបង់របស់សម្តេចតេជោនិងឥស្សរជនគណបក្សប្រជាជនកម្ពុជាទេ ខ្មែរគ្មានសំណាងបានឃើញសង្គមសម័យទំនើបរបស់ខ្លួនដូចសព្វថ្ងៃឡើយ។ មានជីវិតទើបមានអ្វីៗទាំងអស់នេះ។

ការយកជីវិតផ្ទាល់ខ្លួនធ្វើដើមទុនដើម្បីប្តូរយកសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងប្តូរយកសន្តិភាពសម្រាប់ប្រទេសទាំងមូលគឺជាការលះបង់ដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ វីរភាពដ៏អស្ចារ្យនេះពិតជាស័ក្តិសមណាស់ដែលសម្តេចតេជោត្រូវបានពលរដ្ឋខ្មែរប្រសិទ្ធនាមថា«សម្តេចពុក»ពោលគឺជាឪពុកដែលហ៊ានលះបង់ជីវិតដើម្បីកូន។ ជាស្ថាបនិកនិងមគ្គុទេសក៏ឯកនៃសន្តិភាពនិងនយោបាយឈ្នះឈ្នះពីព្រោះសម្តេចជាអ្នកធ្វើឱ្យសម្រេចសន្តិភាពតាមរយៈដំណោះស្រាយនយោបាយឈ្នះឈ្នះដ៏ល្អឯកគ្មានពីរ។

នៅកម្ពុជា ពេលនិយាយពីការសង្គ្រោះជីវិតពីរបបខ្មែរក្រហម និយាយពីសន្តិភាព និយាយពីនយោបាយឈ្នះឈ្នះ និយាយពីការធានាស្ថិរភាពនយោបាយ និរន្តរភាពសង្គម និងការអភិវឌ្ឍន៍ គេមិនអាចមិននិយាយពីតួអង្គសម្តេចតេជោ ហ៊ុន សែន បានឡើយ។ ថ្មីៗនេះ កម្ពុជាបានទទួលកេរ្តិ៍ឈ្មោះថ្មី ល្បីរន្ធឺមួយទៀតលើពិភពលោកថាជា«ប្រទេសតូចតែបេះដូងធំ» តាមរយៈការជួយសង្គ្រោះជីវិតទេសចរជាងពីរពាន់ នាក់នៅលើនាវា Westerdam ដោយប្រើបេះដូងមនុស្សធម៌ ក៏ជាស្នាដៃសម្តេចតេជោ ហ៊ុន សែន។
សរុបមកវិញ តាមរយៈវីរភាពគ្មានអ្វីប្រៀបផ្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានក្លាយជាអ្នកសាងប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់កម្ពុជា នាចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១នេះ ឬអាចនិយាយម្យ៉ាងទៀតថា សម្តេចជាមេដឹកនាំដែលបានកសាងសមិទ្ធផលធំធេងមិនធ្លាប់មានសម្រាប់កម្ពុជាក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ ឆ្នាំចុងក្រោយ។ សមិទ្ធផលនិងស្នាដៃដ៏អស្ចារ្យដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន និងរាមច្បងជំនាន់មុននៃគណបក្សប្រជាជនកម្ពុជាត្រូវបានថែរក្សាការពារយ៉ាងល្អដោយរាជរដ្ឋាភិបាលបន្តវេនជំនាន់ក្រោយដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះគឺជាក្តីសង្ឃឹមប្រកបដោយមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរ៕
ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ