ព័ត៌មានជាតិ
បុណ្យចូលឆ្នាំចិនសម័យជំងឺកូវីដ-១៩ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរជាង៣ម៉ឺននាក់
យោងតាមរបាយការណ៍បូកសរុបផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងតាមតំបន់កម្សាន្តនានាសរុបចំនួន៣២ ៩៩០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៣២ ៩១០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៨០នាក់។

លោក អ៊ុច អ៊ុំភិនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបញ្ជាក់ថា ភ្ញៀវទេសចរនៅក្នុងដំណាក់កាលនៃការធ្វើដំណើរកម្សាន្តខាងលើមានការថយចុះបើប្រៀបធៀបនឹងថ្ងៃបុណ្យចូលឆ្នាំចិនកាលពីឆ្នាំកន្លងទៅ ។
ទោះបីបែបនេះក៏ដោយ ក៏ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរក្នុងខេត្តជាច្រើនទៀតបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រួមទាំងប្រជាពលរដ្ឋមានការយល់ដឹងច្រើនបានចូលរួមអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ-១៩បានល្អប្រសើរ។

ប្រធានមន្ទីរទេសចរណ៍បានបន្ថែមថា រមណីយដ្ឋាន និងគោលដៅទេសចរសំខាន់ៗដែលជាសក្តានុពលតំបន់លំហែកាយរបស់ខេត្តបាត់ដំបងដូចជា រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំពៅ រមណីយដ្ឋានប្រាសាទឯកភ្នំ អាងទឹកកំពីងពួយ រមណីយដ្ឋានស្ទឹងថ្មដា រមណីយដ្ឋានទឹកធ្លាក់៥៣ ក្នុងស្រុកភ្នំព្រឹក រមណីយដ្ឋាននគរជុំភ្នំព្រឹក ភ្នំកំពូលវត្តល្អាងកង្កែប វត្តនាងរំសាយសក់ វត្តភ្នំជីហង្ស រមណីយដ្ឋានវត្តភ្នំចំបាំង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម ។ល។
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


