ព័ត៌មានជាតិ
អាជ្ញាធរអះអាងថា ពេលស្ដាប្រឡាយព្រែកប្រារួចរាល់ សង្កាត់ ៣ លែងបារម្ភទឹកជន់លិច
នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ លោក គុយ គឹមហ៊ាង បានប្រាប់កម្ពុជាថ្មីថា នៅពេលដែលអាជ្ញាធរស្តារប្រឡាយព្រែកប្រារួចរាល់ហើយនោះគឺសង្កាត់ចំនួន ៣ លែងព្រួយបារម្ភអំពីការលិចលង់លំនៅឋាននារដូវវស្សាទៀតហើយ។

លោកនាយករងរដ្ឋបាលសាលាខណ្ឌបានបន្តថា កន្លងមក ប្រជាពលរដ្ឋប្រមាណ ២០០ គ្រួសារបានមកសាងសង់លំនៅឋានលើប្រឡាយនេះ បង្ករស្ទះមុខទឹកនារដូវវស្សា ដែលមុខទឹកហូរចូលទៅទន្លេបាសាក់មានទមហំតូចបង្កឲ្យសង្កាត់ចំនួន ៣ រងការលិចលង់ក្នុងនោះមានសង្កាត់ព្រែកប្រា សង្កាត់និរោធ និងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯងផង។ ដូច្នេះហើយបើស្តាប្រឡាយព្រែកប្រានេះបានគឺលែងបារម្ភលិចលង់ដូចរាល់ឆ្នាំហើយ។

តំណាងប្រជាពលរដ្ឋទាំង ៣ សង្កាត់ និងសង្កាត់ព្រែកឯង១ទៀតបានសម្ដែងនូវក្តីត្រេកអរ និងថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ពិសេសលោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅដែលលោកបានខិតខំជួយផ្សព្វផ្សាយគ្រប់រូបភាពសុំឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រាប្រមាណ ២០០ គ្រួសារបានចាកចេញដោយស្ម័គ្រចិត្តដោយទៅរស់នៅលើដីស្របច្បាប់ដែលអាជ្ញាធរប្រគល់ជូនស្ថិតក្នុងសង្កាត់ព្រែកថ្មីចំងាយពីប្រឡាយព្រែកប្រាជាង១គីឡូម៉ែត្រ និងមានបណ្ណកម្មសិទ្ធិស្របច្បាប់ព្រមទាំងមានទឹក និងភ្លើងរដ្ឋប្រើប្រាស់ទៀតផង៕


អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


