សន្តិសុខសង្គម
ពលរដ្ឋនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា គោរពស្នើសុំផ្លូវបេតុងមួយខ្សែពីសម្តេចធិបតី
ប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី១ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននាំគ្នាគោរពស្នើសុំផ្លូវក្រាលបេតុង១ខ្សែពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលអាជ្ញាធរមូលដ្ឋានអស់លទ្ធភាពជួយ។

តាមប្រភពពីលោក ស្លៃម៉ាន អលវី អនុប្រធានភូមិអូរអណ្តូង១ បានប្រាប់ កម្ពុជាថ្មី នាថ្ងៃទី២៧ ខែវិច្ឆិកានេះថា ផ្លូវ១ខ្សែដែលប្រជាពលរដ្ឋទទូចគោរពស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺដោយសារតែប្រជាពលរដ្ឋរង់ចាំអាជ្ញាធរមូលដ្ឋានអស់រយៈពេល២៤ឆ្នាំមកហើយ។ ម្យ៉ាងទៀតប្រជាពលរដ្ឋបានធ្វើការស្នើសុំក្នុងវេទិកាសាធារណៈជាច្រើនលើក រហូតមានពេលខ្លះប្រជាពលរដ្ឋសឹងអស់ជំនឿទៅលើវេទិកាសាធារណៈទៀតផង។

លោកអនុប្រធានភូមិបានបន្តទៀតថា ផ្លូវដែលប្រជាពលរដ្ឋគោរពស្នើសុំទៅសម្តេចធិបតីហ៊ុន ម៉ាណែត គឺមានប្រវ៉ែង៣៨០ម៉ែត្រ និងទទឹង៨ម៉ែត្រ ស្ថិតក្នុងក្រុមទី១ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ប្រជាពលរដ្ឋសង្ឃឹមថា បើព័ត៌មាននេះបានទៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺសម្តេចពិតជាជួយដល់ប្រជាពលរដ្ឋរបស់សម្តេចជាក់ជាពុំខាន ព្រោះផ្លូវនេះមានអាយុ២៤ឆ្នាំហើយដែលអាជ្ញាធរអត់លទ្ធភាពជួយ៕
អត្ថបទ៖ នរា





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


