Connect with us

សន្តិសុខសង្គម

ពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវជង្ហុកនៅសង្កាត់ព្រែកប្រា

បានផុស

នៅ

អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ៣៦៩ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានសំណូមពរយ៉ាងទទូចសុំឲ្យមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរឲ្យជួយជួសជុលផ្លូវខាងលើនេះផង ព្រោះតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីអ្នកដំណើរបាននិយាយថា ពួកគាត់បានឃើញផ្លូវជង្ហុកនេះអស់រយះពេលជិតមួយសប្តាហ៍មកហើយ រហូតដល់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរជង្ហុកត្រូវបង្ខំចិត្តយកធុងស្នោយកមកដាក់លើជង្ហុកដើម្បីឲ្យអ្នកដំណើរបានឃើញ។ ដោយសារតែខ្លាចគ្រោះថ្នាក់ទើបប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរសំណូមពរដល់មន្ត្រីជំនាញជួយជួសជុលឲ្យបានលឿន។

ទាក់ទិនទៅនឹងជង្ហុកនេះដែរ លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា លោកនឹងដាក់កម្លាំងជួសជុល៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម