ព័ត៌មានជាតិ
បុរសម្នាក់ដួលលើឧបករណ៍នេសាទត្រី ឆក់ខ្លួនឯងស្លាប់មួយរំពេច
ជាសំណាងអាក្រក់ជនរងគ្រោះ មា្នក់បានដើរដួលលើឧបករណ៍នេសាទត្រី ដែលកំពុងផ្ទុកចរន្តភ្លើងឆក់ខ្លួនឯងស្លាប់ភ្លាមៗមួយរំពេច។ ហេតុការណ៍នេះ កើតឡើងនៅព្រលឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤និង២០នាទី នៅចំណុចខ្នងប្រឡាយ ០០ ភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

លោកវរសេនីយ៍ឯក ជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានឲ្យដឹងថា ពិតជាមានករណីដួលលើឧបករណ៍នេសាទឆក់ស្លាប់មែន ដែលជនរងគ្រោះមានឈ្មោះ ហ៊ិន បុល ហៅម៉ុក ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ លោកអធិការបន្ថែមថា ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញលោកនិងក្រុមគ្រួពេទ្យបានចុះធ្វើកោសល្យវិច័យ និងផ្អែកតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះផងនោះ ឃើញថា ជនរងគ្រោះពិតជាត្រូវចរន្តភ្លើងនៃឧបករណ៍នេសាទត្រីឆក់ស្លាប់ប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានតម្កល់ទុកនៅគេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ វីរៈ
សូមចុចអាន៖
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


