Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​ជាច្រើន​ខ្សែ ​ដេញថ្លៃបាន​ដោយ​ក្រុមហ៊ុន​កូរ៉េ​ទទួលគម្រោង​សាងសង់បន្តបន្ទាប់

បានផុស

នៅ

ផ្លូវ​ជាតិ​ជាច្រើន​ខ្សែ​ទទួលអនុវត្ត​សាងសង់​​ជា​បន្តបន្ទាប់​ដោយ​ក្រុមហ៊ុន​កូរ៉េ។ ជាក់ស្ដែង​ផ្លូវជាតិ​លេខ ៤៨ ​បំបែកពី​​ស្រែអំបិល​ទៅ​ក្រុង​ខេមរភូមិន្ទ​ទីរួមខេត្ត​កោះកុង​​ដែលកំពុង​ដំណើរការសាងសង់​ ក៏​ទទួល​ខុសត្រូវ​អនុវត្ត​​ដោយ​​សម្ព័ន្ធ​ក្រុមហ៊ុន​កូរ៉េ ILSUNG & HANIL Joint Venture។

​ក្រុមហ៊ុន​កូរ៉េ​​ដេញ​ថ្លៃ​​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាតិ​​ជាច្រើនខ្សែបន្ត​បន្ទាប់​​មាន​ផ្លូវជាតិ​លេខ ២១ លេខ ២ និង​លេខ ២២។ យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​ដែល​ទទួលខុសត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុនកូរ៉េ​ មាន​ការលើកឡើងពី​គុណភាព​និង​ភាពយឺតយ៉ាវ​រហូត​ធ្លាប់​រង​ការ​ព្រមានដាក់ក្នុង​បញ្ជីខ្មៅ​ជំនាន់អតីត​រដ្ឋមន្រ្តីក្រសួង​សាធារណការ​និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថែម​ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិលេខ ២១ ពីក្រុងតាខ្មៅទៅព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ដែល​សាងសង់​ដោយ​ក្រុមហ៊ុនកូរ៉េ​ហាន់ស៊ីង (HanShin) ធ្លាប់​រងការរិះគន់ពីប្រជាជនដោយសារ​សាងសង់​គ្មាន​គុណភាព​។ ជាមួយគ្នានេះ​​កំណាត់​ផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅខេត្តកំពត ដែលក្រុមហ៊ុនកូរ៉េ​ដដែលនេះ​​សាងសង់ខ្វះការ​ទទួល​ខុសត្រូវ​ ក៏​ត្រូវ​ស្ថាបនា​ឡើងវិញ​ដោយ​ក្រុមហ៊ុនចិន។

​ដោយឡែក​ផ្លូវ​ជាតិ​លេខ ២ និង​ ២២ ទៅតាកែវ ដែល​ស្ថាបនា​​ដោយ​ក្រុមហ៊ុន​កូរ៉េហាន់ស៊ីង (HanShin) ​បញ្ចប់​ជាង​មួយ​ឆ្នាំ ​​នៅ​​មិន​ទាន់សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​នៅ​ឡើយ។ ​

អតីត​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល​ ​ពេល​ចុះ​ទៅត្រួត​​ពិនិត្យលើកំណាត់​ផ្លូវជាតិ​លេខ ​២ ​​កាលពីខែមេសា ឆ្នាំ ២០២២ រកឃើញ​ថា ការ​សាងសង់​មិន​ស្រប​តាមបច្ចេកទេស​និង​មានភាព​យឺតយ៉ាវ។

ទាក់ទង​ការ​ដេញថ្លៃសាងសង់​ផ្លូវជាតិ​ផ្សេងៗ លោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូនធ្លាប់​​គូស​​​បញ្ជាក់​ថា ដោយសារ​គម្រោង​​ផ្លូវ​ជាតិ​មួយ​ចំនួនប្រើប្រាស់​ប្រាក់​កម្ចី​ពី​បរទេស ដូច្នេះ​ការ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ក៏​ផ្អែក​លើ​ប្រទេស​ផ្ដល់​ជំនួយ។ ជាក់ស្ដែង​ផ្លូវជាតិ​លេខ ២ និង​ ២២ ផ្ដល់​កម្ចី​ពី​​ប្រទេស​កូរ៉េ​ហើយ​​ក្រុមហ៊ុន​កូរ៉េ​​​​ដេញថ្លៃ​បាន​​ក្នុងការ​សាងសង់។

ផ្លូវ​ជាតិ​លេខ ២ និង ២២ មិន​ត្រឹមតែ​​សាងសង់​​យឺតយ៉ាវ​​ថែម​ទាំង​សាងសង់​គ្មាន​គុណភាព ដោយ​​ក្រុមហ៊ុន​លើក​ហេតុផល​ថា​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ទើប​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​សាងសង់។ នេះបើ​តាមលោក ស៊ុន ចាន់ថុល។

ដោយឡែក​ផ្លូវជាតិ​លេខ ៤៨ ពី​ផ្លូវ​បំបែក​ស្រែ​អំបិល​ទៅ​ទី​រួម​ខេត្ត​កោះកុង ដែល​​កំពុង​ដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន​កូរ៉េដែរ​នោះ ក៏​សាងសង់​យឺតយ៉ាវ​ជាង​ផែនការ។ ​ក្រុមហ៊ុន​បានសន្យា​​​នឹង​​បន្ថែម​កម្លាំងកម្មករ និង​គ្រឿងចក្រ​ ដើម្បី​ជំរុញ​ការ​ស្ថាបនា​ឲ្យ​ទាន់​តាម​ផែនការ។

កំណាត់​ផ្លូវជាតិ​លេខ ៤៨ គ្រោង​បញ្ចប់​នៅពាក់កណ្តាល​​ឆ្នាំ ២០២៤ ប៉ុន្តែ​គិត​មក​ដល់​ចុង​ឆ្នាំ ២០២៣ ទើប​សម្រេច​បាន​ជាង ៤០​% ហើយ​បើ​តាម​ភាព​ជាក់ស្តែង​អាច​អូស​បន្លាយ​រហូត​ដល់​អំឡុង​ឆ្នាំ ២០២៥។

ក្រៅពី​ទទួល​ខុសត្រូវ​សាងសង់​ផ្លូវជាតិ​ដែល​​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​រដ្ឋាភិបាល​កូរ៉េ ក្រុមហ៊ុន​​កូរ៉េ​ក៏​ដេញ​ថ្លៃ​បាន​គម្រោង​ស្ថាបនា​​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាតិ​មួយ​ចំនួន​ក្រោម​ជំនួញ​ពី​ស្ថាប័ន​និង​ប្រទេស​ផ្សេង​ទៀត។

ជាក់ស្តែង​កំណាត់​ផ្លូវជាតិ​លេខ ៥ ដែល​ប្រើប្រាស់​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន​ ​ក្រុមហ៊ុន​កូរ៉េ​ហាន់ស៊ីង​​ក៏​ដេញ​ថ្លៃ​បាន​លើ​​ការដ្ឋាន​សាងសង់​ចាប់ពី​គីឡូម៉ែត្រលេខ ១២០ ដល់ចំណុចគីឡូម៉ែត្រលេខ១៧១+២០០។

ដោយឡែក​ផ្លូវ​ខេត្ត​លេខ ៣១២ ស្ថិតនៅភូមិសាស្ត្រខេត្តព្រៃវែង​ដែល​បាន​បើកការដ្ឋាន​សាងសង់​កាលពី​ខែមិថុនា​ ឆ្នាំ​២០២៣ ប្រវែង ២៨,៣៧២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសរុបប្រមាណ ២៤,៨៩ លានដុល្លារអាមេរិក ក៏​អនុវត្តការសាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG-KR JOINT VENTURE។

ទាក់ទង​ការ​ដេញថ្លៃ​ស្ថាបនា​ផ្លូវ​ជាតិ​របស់​ក្រុមហ៊ុន​កូរ៉េ លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ​និង​ដឹកជញ្ជូ​ន​សង្កេតឃើញ​ថា ​ក្រុមហ៊ុនកូរ៉េ​​តែងតែ​បន្ទាប​តម្លៃ​ដេញថ្លៃដើម្បី​ទទួល​​​​​បាន​គម្រោងយកទៅ​​សាងសង់។ ក្រោយ​ទទួល​បាន​គម្រោង​ ​​ក្រុមហ៊ុន​តែងតែ​ស្នើសុំ​​​ឲ្យ​សម្រួល​លក្ខខណ្ឌសាងសង់​​​។

យ៉ាងនេះហើយ​ដែល​អតីត​រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល​ ​វាយតម្លៃបាន​​ថា ដោយសារ​ការ​ដាក់​ដេញថ្លៃ​មិន​មានតុល្យភាពទៅតម្លៃ​ស្ថាបនា ដូច្នេះក្រុមហ៊ុនត្រូវកេងចំណេញលើ​បច្ចេកទេសទើប​ធ្វើឲ្យការស្ថាបនាគ្មានគុណភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ថាក់ស៊ី​ន​​​ បង្ហាញ​បំណង​ចេញមុខ​​​ជួយរដ្ឋាភិបាល​​កូន ចរចា​​រឿងពន្ធ​​គយ​ជាមួយអាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​យោធា​​រុស្ស៊ី​​អះអាងថា​ រំដោះ​តំបន់​ Kursk ​ទាំង​​ស្រុង​​ ចំថ្ងៃ​ លោក ​ត្រាំ ជួប​​​​ហ្សេលេនស្គី និង​មេដឹកនាំអឺរ៉ុប

កីឡា៧ ម៉ោង មុន

Barca អវត្តមាន​កីឡាករសំខាន់ ៤ នាក់ ខណៈ Real Madrid អវត្តមាន​ ៣នាក់ មុនប៉ះគ្នាយប់នេះ

សន្តិសុខសង្គម៧ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីការងារឱ្យរើសគ្រូបច្ចេកទេសជិត៣ពាន់នាក់ដើម្បីដាក់បង្រៀនតាមសាលារដ្ឋ

សន្តិសុខសង្គម៧ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលកំពុងស៊ើបសួរបុគ្គលិកសាលាបង្រៀនភាសាកូរ៉េ ១ កន្លែង ជុំវិញករណី ពលរដ្ឋជាច្រើននាក់ មកតវ៉ាទាមទារលុយបង់ថ្លៃសិក្សា

Sokha Hotels

ព័ត៌មានពេញនិយម