Connect with us

ព័ត៌មានជាតិ

កសិករ​ក្នុង​ខេត្ត​បាត់ដំបង​ប្រាប់​​ហាង​ឆេង​ទីផ្សារដំឡូង​មីឆ្នាំនេះ ខណៈ​ផ្ទៃដីដាំដុះ​ថយចុះ

បានផុស

នៅ

ដំណាំដំឡូងមី ត្រូវបានកសិករមួយចំនួននៅ​ខេត្តបាត់ដំបង ចាប់ផ្តើមប្រមូលផលចាប់ពីអំឡុងខែ១និងខែ២ ហើយកសិករខ្លះទៀត ក៏មិនទាន់ប្រមូលនៅឡើយ រង់ចាំប្រមូលនៅចន្លោះ​ពីខែ៣និងខែ៤។

កសិករដែលបានប្រមូលផលក្នុងខែ១និងខែ២បានឲ្យដឹងអំពីហេតុផលផ្សេងៗពីគ្នាថា ការប្រមូលផលឆាប់នេះ ដោយ​សារតែពួកគាត់បានដាំមុនគេ និងកុំឲ្យមើមដំឡូងចុះខ្សោយគុណភាពផង និងហាលមើមងាយស្ងួត ខណះនៅ​ខែ​១​ខែ​២​នេះ​កំពុងតែមានកម្តៅខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រីឯកសិករផ្សេងទៀតលើកហេតុផលថា ដំឡូងដល់ពេលប្រមូល ហើយ​អាកាសធាតុក្តៅហាលឆាប់ស្ងួតនិងស្របពេលដែលការ​បង្វិលថវិកាឲ្យម្ចាស់បំណុលដែលបានសន្យាសងផង ទើបពួកគាត់ឆាប់ប្រមូលផលបែបនេះ តែទិន្នផលហាក់ធ្លាក់​ចុះខ្លះដោយកត្តារាំងស្ងួត។

អ្នកស្រី មុំ ដែលមានចម្ការដំឡូង ៥ ហិកតា ស្ថិតនៅស្រុកបាណន់បានរៀបរាប់ថា អ្នកស្រី​ចាប់ប្រមូលក្នុងខែ ២ នេះគឺតម្រូវការ​តាមទីផ្សារ ដែលគេមកយកដល់កន្លែង។ ណាមួយដំឡូងអ្នកស្រី​ក៏ល្មមដល់ពេលប្រមូលដែរ ចំណែកតម្លៃប្រហាក់ប្រហែគ្នាឆ្នាំមុន តែឆ្នាំនេះបានកើនជាងឆ្នាំមុនបន្តិចបន្ទួច ខណះឆ្នាំមុនលក់បាន ៣៤៣ រៀលក្នុង ១ គីឡូក្រាម សម្រាប់​មើមស្រស់ និងមើមស្ងួតលក់បាន ៨១៤ រៀលក្នុង១គីឡូក្រាម។ តែឆ្នាំនេះមើមស្ងួតបានកើនជាងឆ្នាំមុន ១០០ រៀលក្នុង ១ គីឡូក្រាម។ ម្យ៉ាងទៀតខ្ញុំប្រញ៉ាប់ យកដីដាក់ដាំដំណាំផ្សេង ទម្រាំដល់ពេលដាំដំឡូងបន្ត ណាមួយខ្ញុំឆាប់បានបង្វិលលុយឲ្យគេបានគ្រប់ចំនួនផងដែរ”។

ចំណែកកសិករ នៅស្រុកភ្នំព្រឹកឯណោះវិញ គឺលោក ខ្លូត រិនដា អាយុ ៤៣ ឆ្នាំ ជាកសិកររស់នៅ ភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងដែរថា ឆ្នាំនេះលោកបានដាំដំឡូងមី លើផ្ទៃដី ២០ ហិកតា បើទោះបីប្រឈមការរាំងស្ងួត តែផលដំឡូងលោកមិនប៉ះពាល់ទេ។

លោកបន្តថា ដំឡូងមីរបស់លោកប្រមូលផលនៅចន្លោះពីខែ ៣ និងខែ ៤ ខាងមុខ ដោយលោកលើកហេតុផលថា ដំណាំ​ដំឡូងមីបើចង់ប្រមូលផល គឺទុកឲ្យបានរយះពេល ១ ខួបឬ ១ ខួប ២ ខែទើបប្រមូលនោះ វានឹងហុចទិន្នផលតាមការរំពឹង។ តែកុំឲ្យទុកលើសពីនេះវាអាចប្រឈមការខូចគុណភាព។

លោកបានបន្តថា រយះពេលដែលលោកកំណត់នៃការប្រមូលទិន្នផលនេះ គឺមានផលប្រយោជន៍ច្រើន ក្នុងនោះលោកបានចំណូលថវិកាពីការលក់ដើម ហើយ ទិន្នផលមើមក៏បានប្រសើរ និង​អាចរងចាំ​ការកើនតម្លៃផងដែរ។ តែលោកថា ការរងចាំប្រមូលនៅអំឡុងពេលខាងលើនោះ ក៏វាមានកត្តាប្រឈមខ្លះដែរ គឺហាលមិនងាយស្ងួតបើមានធ្លាក់ភ្លៀង

កសិកររូបនេះបន្តថា បច្ចុប្បន្នមានឈ្មួញមកចចារតម្លៃរួចហើយប្រហាក់ប្រហែលឆ្នាំមុន តែបានកើន ១០០ រៀលក្នុង១គីឡូក្រាម សម្រាប់មើមស្ងួត គឺតម្លៃ ៨១៤រៀល ក្នុង១គីឡូក្រាម ខណះ ឆ្នាំមុនបាន ៨១៣រៀល។

លោកបន្តថា “ក្នុងរយះពេលដែលខ្ញុំប្រមូលផល ដើមដំឡូងក៏លក់បានថ្លៃដែរ ក្នុង១បាច់មាន១៥ឬ ២០ដើម ឆ្នាំមុនលក់បានពីន្លោះ៤-៥ពាន់រៀល បើសិនជាដល់រដូវដាំ កសិករផ្សេងខ្វះដើមដាំ អាចលក់បាន១បាច់១មុឺនផងដែរ ក្នុងកាល:ទេស:​ខ្វះដើមដាំច្រើនគ្នា ដោយសាពួកគាត់ប្រមូលផលដោយមិនបានគិតអំពី រដូវកាលដែលបន្សល់ដើម សម្រាប់ ដាំបន្ត”។

យ៉ាងណាមិញ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត លោក ហេង សិទ្ធ បានឲ្យដឹងថា ទីផ្សារដំឡូងមីឆ្នាំនេះ បើធៀបឆ្នាំមុនវាប្រហាក់ប្រហែលគ្នា គឺទីផ្សារនៅថេរ តែមើមដំឡូងស្ងួត តម្លៃអាចកើនឡើងបន្តិចបន្ទួច។ ចំណែកផ្ទៃដីដាំដំឡូងមីឆ្នាំនេះលោកថា មានការថយចុះខ្លាំង ខណះឆ្នាំនេះមានទំហ៊ំដី ៩៥ ០០០ហិកតា បើធៀបឆ្នាំមុន មានរហូតដល់ ១៣៦ ០០០ ហិកតា តែទិន្នផលឆ្នាំនេះហាក់មានកំណើនខ្ពស់មិនមានការប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្របពេលបច្ចុប្បន្នទីផ្សារក៏នៅរក្សា ប្រហាក់ប្រហែលឆ្នាំមុនផង ដែរ កសិករអាចទទួលយកបាន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ២៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ៣២ នាទីutes មុន

បេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ចាប់ពីថ្ងៃទី២១-២៥ ខែកក្កដា និងទទួលពាក្យពីថ្ងៃទី២៨ កក្កដា ដល់ថ្ងៃទី០១ ខែសីហា

ព័ត៌មានជាតិ៥១ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៥៦ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម