ព័ត៌មានជាតិ
ក្រៅពីសត្វផ្សោត ខេត្តក្រចេះ មានតំបន់ទេសចរណ៍១៨កន្លែងទៀត ប្រហែលជាអ្នកមិនធ្លាប់បានដឹង
លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ បានលើកឡើងថា រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តក្រចេះ បាននិងកំពុងអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន១៨ កន្លែង។

ក្នុងនោះមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រជំនាន់០៥ កន្លែង, រមណីយដ្ឋានធម្មជាតិចំនួន១២ កន្លែងនិងរមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន០១ កន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្ត នៅខេត្តភាគឦសានមួយនេះ។

ការបញ្ជាក់របស់លោក ប៉ែន លីណាត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព ឃុំ សង្កាត់ និងទិសដៅបន្តរបស់ខេត្តក្រចេះ ដែលធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
បើតាមលោក ប៉ែន លីណាត ក្រៅពីតំបន់រមណីយដ្ឋានទេសចរណ៍ទាំង១៨កន្លែងខាងលើនេះ ក៏មានសហគមន៍អេកូទេសចរណ៍ចំនួន០៥ កន្លែងទៀត ដែលមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានដូចជាសហគមន៍អេកូទេសចរណ៍កោះទ្រង់, សហគមន៍អេកូទេសចរណ៍កោះផ្ដៅ, សហគមន៍អេកូទេសចរណ៍កោះសាមសិប, សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ (ទើបបង្កើតថ្មី) ជាពិសេសការអភិរក្សអភិវឌ្ឍតំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ដែលបច្ចុប្បន្នមានសត្វផ្សោតរស់នៅប្រមាណ៨០ក្បាល កំពុងស្រូបយកភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅទស្សនាកម្សាន្ត បានយ៉ាងច្រើនក្នុងមួយឆ្នាំៗ។


លោកអភិបាលរងខេត្តបញ្ជាក់ថា តំបន់ទេសចរណ៍ទាំងអស់នេះ នៅក្នុងឆ្នាំ ២០២០កន្លងមក បានស្រូបយកភ្ញៀវទេសចរបានចំនួន១៧៥ ១៨៣ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៨៤៣៣ នាក់ និងងភ្ញៀវជាតិចំនួន១៦៦ ៧៥០ នាក់។ សូមបញ្ជាក់ថា ខេត្តក្រចេះ មានតំបន់រមណីយដ្ឋានទេសចរណ៍សរុបចំនួន ១៩ កន្លែង កំពុងស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅទស្សនា និងកំសាន្ត បានយ៉ាងច្រើនក្នុង១ឆ្នាំ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ មកស្គាល់ភូមិសាស្ត្រខេត្តក្រចេះ ដែលជាខេត្តភាគឦសាន នៃប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


