Connect with us

ព័ត៌មានជាតិ

សមយុទ្ធពហុភាគី PRAGATI នៅឥណ្ឌា ដែលមានកងទ័ពកម្ពុជាចូលរួមផងនោះបានបិទបញ្ចប់

បានផុស

នៅ

សមយុទ្ធពហុភាគី PRAGATI ដែលបានរៀបចំឡើងដោយប្រទេសឥណ្ឌា ហើយមានការចូលរួមរបស់កងទ័ពជើងគោកមកពីប្រទេសចំនួន១២ រួមទាំងកងទ័ពជើងគោកកម្ពុជា ត្រូវបានបិទបញ្ចប់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក តំណាងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលរួមក្នុងកម្មវិធីបិទសមយុទ្ធនេះ នៅឯប្រទេសឥណ្ឌា។

ប្រទេសដែលចូលរួមនៅក្នុងសមយុទ្ធយោធានេះ រួមមាន កម្ពុជា ប៊ូតាន ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សីសែល ស្រីលង្កា និងវៀតណាម។ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមចំនួន៣២នាក់។

គួរឱ្យដឹងថា សមយុទ្ធពហុភាគី PRAGATI 2026 បានធ្វើឡើងរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដែលធ្វើឡើងក្នុងស្មារតីភាពជាដៃគូ សមភាព និងគោលបំណងចែករំលែកលំហាត់ប្រាណ ផ្តល់នូវវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរវិជ្ជាជីវៈ ការផ្លាស់ប្តូរការអនុវត្តល្អបំផុត និងការពង្រឹងចំណងយោធាទៅយោធាក្នុងបរិយាកាសសន្តិសុខស្មុគស្មាញកាន់តែកើនឡើង។

ម្យ៉ាងវិញទៀត សមយុទ្ធនេះ ក៏បានចែករំលែកបទពិសោធ ការប្តេជ្ញាចិត្តនៃការចូលរួមឆ្ពោះទៅរកស្ថិរភាពតំបន់ កិច្ចសហប្រតិបត្តិការការពារជាតិ និងតំបន់មហាសមុទ្រឥណ្ឌាមានសុវត្ថិភាព។

សមយុទ្ធយោធារវាងប្រទេសទាំង១៣នេះ គឺបានផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងតំបន់ពាក់កណ្ដាលភ្នំ និងព្រៃភ្នំ តាមរយៈការធ្វើលំហាត់ផែនការរួម ការហ្វឹកហ្វឺនយុទ្ធវិធី និងប្រតិបត្តិការរួមគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម