Connect with us

ព័ត៌មានជាតិ

នាវា​កង​ស្វ័យ​ការពារ​ជប៉ុន​២​គ្រឿង​បាន​ ចាក​ចេញ​​ពី​​កំពង់​ផែ​កម្ពុជា​ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ការងារ​រួច​មក​

បានផុស

នៅ

នាវា​កងស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន​ចំនួន​២​គ្រឿង​ បាន​ចាក​ចេញ​ពី​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ដោយ​សុវត្ថិភាព​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​នេះ​ បន្ទាប់​ពី​នាវា​នេះ​បាន​ចូល​ចត​អស់​រយៈ​ពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​២២-២៤​ខែ​កុម្ភៈ ​ឆ្នាំ​២០២៤ ​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​ការងារ​ និង​ការ​ទូត​ ដើម្បី​រឹត​​ចំណង​មិត្តភាព​រវាង​កម្ពុជា​ជប៉ុន ​ប្រកប​ដោយ​ជោគជ័យ​រួច​មក​។​នៅ​ក្នុង​ដំណើរ​ចាក​ចេញ​នេះ​ ក៏​មាន​វត្តមាន​លោក ឧត្តម​នាវាទោ រស់ វាសនា មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្ររាម​​ បាន​ដឹក​នាំ​មន្ត្រី​ក្រោម​ឱវាទ​ជូន​ដំណើរ​ក្រុម​ប្រតិភូ​នៅ​លើ​នាវា​នេះ​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​ និង​រាក់ទាក់​ផង​ដែរ​។​

សូម​បញ្ជាក់​ថា ​នាវា​កងស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន​ចំនួន​២​គ្រឿង​នេះ​ បាន​ចូល​ចត​ប្រកប​ដោយ​សុវត្ថិភាព​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវា​នេះ​ឈប់​សំចត​រយៈ​ពេល​៣​ថ្ងៃ​នៅ​ក្រុងព្រះសីហនុ ​ចាប់​ពី​ថ្ងៃ​ទី ២២​ដល់​២៤ ខែ ​កុម្ភៈ​ ​ឆ្នាំ​២០២៤​។​មន្ត្រី​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម ​បាន​ឲ្យ​ដឹងថា ​គណៈប្រតិភូ​លើ​នាវា​បរទេស​នេះ​ ដឹក​ដោយ​លោក វរនាវីឯក យូណាជីហារ៉ូ ម៉ាកូតូ មេបញ្ជារកងពលធំទី១ហ្វឹកហ្វឺន ស្វ័យ​ការពារ​ជប៉ុន​។​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ប្រតិភូ​ និង​អញ្ជើញ​ចូល​ជួប​សំណេះ​សំណាល​ការងារជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៅ​ក្រសួង​ការពារជាតិ​។​

– លក្ខណៈបច្ចេកទេសនាវា៖

+នាវាទី1 ឈ្មោះ (DDG_172)TV_ 3521 SHIMAKAZE

– ទំងន់ផ្ទុក ៤៦៥០ តោន

– បណ្តោយ ១៥០ ម៉ែត្រ

– ទទឹង ១៦,៤ ម៉ែត្រ

-ជំរៅទឹក ៤.៨ ម៉ែត្រ

– នាវិកសរុបចំនួន ២៦០នាក់

– ដឹកនាំដោយលោក វរនាវីទោ កានីម៉ារ៉ូ ររូយ៉ូហៃ មេបញ្ជាការនាវា

+ នាវាទី2 ឈ្មោះ DD_ 114 SUZUNAMI

_ ទម្ងន់ ៤៦៥០ តោន

_ បណ្តោយ ១៥១ ម៉ែត្រ

_ ទទឹង ១៧,៤ ម៉ែត្រ

_ ជម្រៅទឹក ៥,៣ ម៉ែត្រ

_ នាវឹកសរុបចំនួន ១៧៥ នាក់ ដឹកនាំដោយលោក វរនាវីទោមេបញ្ជាការ គីណូហ្សីតា យូតាកា មេបញ្ជាការនាវា ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម