ព័ត៌មានជាតិ
លោក ជា ជាតិ ប្រាប់មន្ទីរអប់រំខេត្តស្វាយរៀង ពង្រឹងអភិបាលកិច្ចសាលារៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ
លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ទីរអប់រំខេត្តស្វាយរៀងឱ្យពង្រឹងអភិបាលកិច្ចសាលារៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ។ លោកបានណែនាំបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ នាសាលប្រជុំមន្ទីរអប់រំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ជា ជាតិ បានបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានលើកឡើងអំពីការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ ដូចជា ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យសមស្របទៅតាមតម្រូវការក្នុងការពង្រឹងចំពោះវិស័យសីលធម៌ និងឥរិយាបថរបស់សិស្ស។ មិនតែប៉ុណ្ណោះ លោកថា ត្រូវយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងត្រួតពិនិត្យគុណភាពចំណីអាហារតាមសាលារៀន រួមទាំង ការជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់មាតា បិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូផ្នែករដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

បន្ថែមពីនេះ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ទឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាគន្លឹះសំខាន់ៗ និងបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅនានាដែលក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្ត ជាពិសេស បន្តអនុវត្តគោលការណ៍អប់រំល្អ គឺសាលារៀនផ្សារភ្ជាប់ជាមួយគ្រួសារ ជាមួយសង្គម ដោយផ្តល់ឱកាសស្មើៗគ្នាឱ្យកុមារដល់វ័យសិក្សាបានចូលរៀនគ្រប់គ្នា និងអប់រំពួកគេឱ្យរៀនសូត្ររហូតចប់កម្រិតមធ្យមសិក្សាទុតិយភូមិ ឬយ៉ាងហោចណាស់បានចប់ថ្នាក់ទី៩។

លើសពីនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវរៀបចំសាលារៀនដែលមានសក្តានុពល ដើម្បីឈានទៅទទួលបានជ័យលាភីសាលាគំរូនៅឆ្នាំ២០២៦។ ជាមួយគ្នានេះ ត្រូវខិតខំ និងរិះរកវិធានការដោះស្រាយ កាត់បន្ថយឱ្យនៅទាបបំផុតនូវអត្រាត្រួតថ្នាក់ និងអត្រាបោះបង់ការសិក្សា និងបន្តលើកកម្ពស់មនសិការវិជ្ជាជីវៈរបស់គ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ជំរុញការងារត្រួតពិនិត្យតាមដាន និងអធិការកិច្ចឱ្យបានជាប្រចាំ ដើម្បីផ្លាស់ប្តូរឥរិយាបថគ្រូបង្រៀនសម្រាប់អ្នកជំនាន់ថ្មី៕

អត្ថបទ៖ ភក្តី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


