ព័ត៌មានជាតិ
កំពង់ផែទេសចរណ៍ខេត្តកំពតសាងសង់រួចជិតពីរឆ្នាំ នៅមិនទាន់ដាក់ឲ្យប្រើប្រាស់
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពាក់ព័ន្ធផែទេសចរណ៍ខេត្តកំពតបានបញ្ចប់ការសាងសង់ តែមិនទាន់អាចដាក់ឲ្យប្រើប្រាស់ដោយសារផ្លូវនាវាចរណ៍មានជម្រៅទឹករាក់ពេកមិនអាចឲ្យនាវាបើកចេញចូលបាន។

ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលនិងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កំពង់ផែទេសចរណ៍ខេត្តកំពតបានធ្វើរួចរាល់ហើយ ប៉ុន្តែដោយសារបញ្ហាជម្រៅទឹករាក់ពេកទើបត្រូវមានការសិក្សាឡើងវិញ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពាក់ព័ន្ធគម្រោងនេះមិនមែនជាកំហុសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននោះទេ ព្រោះដើមឡើយស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ ហើយក្រោយមកទៀតទើបបង្វែរជូនដល់ក្រសួងសាធារណការឲ្យធ្វើជំនួសវិញ។
យ៉ាងណាមិញ លោក ស៊ុន ចាន់ថុល សង្ឃឹមថា រដ្ឋមន្ត្រីអាណត្តិថ្មីនឹងពិចារណាឡើងវិញហើយស្វែងរកថវិកាបន្ថែម សំដៅធ្វើយ៉ាងណាជំរុញឲ្យកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតអាចដាក់ឲ្យដំណើរការនៅពេលខាងមុខ។



កំពង់ផែទេសចរណ៍ខេត្តកំពត បានអភិវឌ្ឍឡើងក្រោមកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាង ១៨ លានដុល្លារអាមេរិក ស្ថិតនៅជាប់ដងព្រែកចម្ងាយប្រមាណ ៦ គីឡូម៉ែត្រ ពីក្រុងកំពត។ កំពង់ផែនេះបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ ហិកតា។
តាមរយៈកំពង់ផែទេសចរណ៍ខេត្តកំពត អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ផែដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


