ព័ត៌មានជាតិ
ក្រសួងដែនដីនៅតែបន្តជំរុញឲ្យបញ្ចប់គម្រោងអគារ ៤២ ជាន់ ចៀសវាងអូសបន្លាយតទៅទៀត
មន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ក្រសួងនៅតែបន្តកិច្ចសហការលើការជំរុញដំណើរការបញ្ចប់គម្រោងសាងសង់អគារ ៤២ ជាន់ ដែលបានអូសបន្លាយពេលបញ្ចប់គម្រោងជាច្រើនឆ្នាំ។

លោក សេង ឡូត មន្រ្តីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានប្រាប់កម្ពុជាថ្មីតាមទូរសព្ទថា មកដល់ពេលនេះ ក្រសួងនៅមិនទាន់ទទួលបានព័ត៌មានបន្ថែមពីក្រុមហ៊ុនលើដំណើរការសាងសង់បញ្ចប់គម្រោងអគារ ៤២ ជាន់ ដែលជាគម្រោងអលចនទ្រព្យដ៏ធំចាយទុនរយលានដុល្លារវិនិយោគនោះនៅឡើយទេ។
បើតាមលោក សេង ឡូត ក្រសួងនៅតែបន្តជំរុញនិងសហការដើម្បីឲ្យគម្រោងនេះបញ្ចប់កុំឲ្យអូសបន្លាយពេលតទៅទៀត។
ការបន្សល់ទុកសំណង់អគារដ៏ធំកណ្តាលក្រុងបែបនេះមិនល្អ ប៉ះពាល់ដល់មុខមាត់និងសោភណភាពទីក្រុង រួមទាំងប៉ះពាល់ដល់ការអភិវឌ្ឍវិស័យអចលទ្រព្យរបស់ប្រទេសកម្ពុជាផងដែរ។ លោក សេង ឡូត បានបញ្ជាក់បន្ថែម មុនលោកបន្តថា ក្រសួងចង់ឲ្យគម្រោងដ៏ធំនេះបញ្ចប់ឲ្យបានឆាប់។ យ៉ាងណាមិញបើតាមលោក សេង ឡូត ក្រសួងបានត្រឹមតែសហការនិងចូលរួមជួយជ្រោមជ្រែង តែកិច្ចការអាចបញ្ចប់នៅពេលណាជារឿងផ្ទៃក្នុងរបស់ក្រុមហ៊ុន។
អគារ ( Golden Tower 42 ) ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្សជាគម្រោងវិនិយោគអចលទ្រព្យដ៏ធំមួយនៅប្រទេសកម្ពុជា។
អគារដែលចាយលុយរយលានដុល្លារវិនិយោគនេះ បានចាប់ផ្តើមដំណើរការសាងសង់អំឡុងឆ្នាំ ២០០៥-២០០៦ ប៉ុន្តែបានពន្យាពេលបញ្ចប់គម្រោងម្តងហើយម្តងទៀត ដោយសារវិបត្តិសេដ្ឋកិច្ចសាកលនិងបញ្ហាផ្ទៃក្នុង។ សំណង់អគារដែលចាយទុនវិនិយោគប្រមាណ ២៤០ លានដុល្លារ ជានិមិត្តរូបដំបូងបង្អស់នៃអគារខ្ពស់ជាងគេនៅចំកណ្តាលទីក្រុងភ្នំពេញ វិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង Yon Woo បានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញកាលពីឆ្នាំ ២០១៧ ហើយគ្រោងដាក់ឲ្យដំណើរការនៅដើមឆ្នាំ ២០២០ ប៉ុន្តែក៏បានទុកចោលម្តងទៀតរហូតដល់ពេលបច្ចុប្បន្ននេះ៕

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?