Connect with us

ព័ត៌មានជាតិ

ហាងឆេង​ស្វាយទុំតាម​ផ្សារ​​នៅខេត្តបាត់ដំបង! បើផ្លែធំល្អ​​អាចលក់បានដល់ ៤៥០០ រៀលក្នុងមួយគីឡូ

បានផុស

នៅ

នៅតាមបណ្តាទីផ្សារនានាក្នុងក្រុងបាត់ដំបង គេសង្កេតឃើញស្វាយទុំកែវរមៀត​មានដាក់លក់​ជា​ហូរ​ហែ​និងនៅតាមទីផ្សារ​តាមស្រុកមួយចំនួនក៏មានលក់ជាច្រើនផងដែរ ហើយ​​តម្លៃមិនដូចគ្នា​នោះ​ទេ។ កន្លែងខ្លះថ្លៃ កន្លែងខ្លះថោកសមរម្យ កន្លែងខ្លះថ្លៃគុណជាពីរ​ក៏មាន ខណះដែល​អ្នកលក់​លើក​ហេតុផលតម្លៃ​អាស្រ័យ​ទៅ​លើទំហំនិងគុណភាពរបស់ផ្លែស្វាយ ខណៈ​ក៏មានប្រជាពលរដ្ឋដែលចូលចិត្ត​ទិញ​​យកទៅបរិគោគ​តាមតម្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពុងឈរចិតស្វាយទុំបរិភោគជាមួយបាយត្រីងៀត លោកស្រី ចាន់នី ក្នុងវ័យ ៤២ ឆ្នាំ រស់នៅ​សង្កាត់ ​រតនះ ក្រុងបាត់ដំបងបានឲ្យដឹងថា លោកស្រីទើបមកពីផ្សារទិញម្ហូបផ្សេងៗ ហើយដោយសារ​តែកូនៗ​របស់អ្នកស្រីចូលចិត្តស្វាយទុំ​ញាំ​ជាមួយ​បាយ ទើប​លោកស្រីទិញស្វាយទុំកែវរមៀតបាន​​ចំនួន ០៣ គីឡូក្រាម ដោយក្នុង ១ គីឡូក្រាមតម្លៃ ២៥០០ រៀល បើគិតជាចំនួនផ្លែបានចំនួន ​៧ ​ផ្លែ។

លោកស្រីថា «តម្លៃប៉ុណ្នឹងខ្ញុំគិតថាអត់ថ្លៃទេ»។ ស្រ្តីរូបនេះបន្ត​ថា ក្រុមគ្រួសារលោកស្រី​ចូលចិត្ត​បរិភោគ​ស្វាយទុំជាមួយ​បាយ​ណាស់ ជូនកាល ១ អាទិត្យ ៣ ដង បើអស់រដូវស្វាយគឺម្នាស់ទុំ។

ក្នុង​សកម្មភាព​កំពុងដកលុយចេញពីកាបូប​អាប់ឲ្យអតិថិជន បណ្តើរឆ្លៀតប្រាប់កម្ពុជាថ្មីបណ្តើរ លោកស្រី ផានិត ជា​អាជីវករលក់ស្វាយនៅក្នុងផ្សារ ១៣ មករា ក្នុង​ក្រុងបាត់ដំបងប្រាប់​ថា នៅពេលដល់រដូវស្វាយទុំ តែងលក់រាល់​រដូវកាលមិនដែលខកខានទេ។

ស្វាយ​ដែលអ្នកស្រីដាក់​លក់នេះ​គឺជាដំណាំផ្ទាល់ខ្លួន ដែលបានដាំជាកូនចម្ការនៅលើដីភូមិ។ ទាក់ទង​តម្លៃ លោកស្រីប្រាប់​ថា បើសិនផ្លែ​​ធំ​តម្លៃ​​លក់បាន​ចន្លោះពី ២ ៥០០ ដល់ ៣ ០០០ រៀលក្នុង ១ គីឡូក្រាម។ បើផ្លែតូចល្មមលក់បានពីចន្លោះ ១ ៥០០ រៀលទៅ ២ ០០០ រៀល។

មុខរបរ​លក់ស្វាយ​ទុំប្រចាំរដូវ ស្រ្តីជា​អាជីវករូបនេះ​បានបេះបន្ទុំលក់​រាល់រដូវកាល ​គ្រាន់បាន​ថវិកាទ្រទ្រង់​ជីវភាពគ្រួសារ​ពីមួយឆ្នាំដល់មួយឆ្នាំ ដោយ​មិនបានលក់បន្តដល់អ្នកផ្សេងនោះទេ។

អ្នកស្រី ផានិត​ប្រាប់ថា ដំណាំស្វាយ ដែលអ្នកស្រី​បានដាំក្នុងដីភូមិ បានជួយដោះបន្ទុក​សេដ្ឋកិច្ចគ្រួសារ​អ្នកស្រី​បាន​យ៉ាងច្រើន​ ទាំងការបរិភោគប្រចាំថ្ងៃទាំងថ្លៃសិក្សារបស់កូនៗ ដែល​អាចដោះស្រាយបាន​យ៉ាង​សមរម្យដូចគេដូចឯងដែរ។ អ្នកស្រី​ថា ឲ្យតែ​ដល់រដូវ​ស្វាយទុំ​អ្នក​ស្រី​លក់​នៅតែទីផ្សាររហូត ដល់លក់ស្វាយ​អស់​ទើប​ទំនេរ។ អ្នក​ស្រី​បន្ត​ថា ការ​លក់ដូរ​មិនជា​ហត់អីទេ ពេលខ្លះក៏សប្បាយចិត្តក្នុងការលក់ដាច់ច្រើន ពេលខ្លះក៏លក់សល់ តែ​ក៏​មិនមានការខាតបង់​លុយកាក់អីដែរ បើទោះបីសល់ព្រោះដាំដោយខ្លួនឯង។

ដំណាំ​ស្វាយ គឺជាផលិផលទំនៀមទម្លាប់របស់ខ្មែរ តែងនិយមបរិភោគដែល​មិនអាចខ្វះ​បានទាំងផ្លែ ចាស់ ខ្ចី ទុំ ជាពិសេសផ្លែទុំភាគច្រើន ប្រជាជនយកធ្វើជាអាហារជាមួយត្រីងៀត ដែល​ជាទម្លាប់ពីដូនតា។ យ៉ាងណាមិញ មិនមានតួ​លេខណាមួយរកឃើញថា ការនិយមបរិភោគស្វាយទុំរបស់ប្រជាជនខ្មែរមាន​ការថយ​នោះទេ។

បើតាម​ពលរដ្ឋ​ប្រាប់ថា ស្វាយទុំដល់រដូវកៀកចូលឆ្នាំពិបាករកទិញ ហើយតម្លៃក៏ថ្លៃ​គួរសមដែរ។ តម្លៃស្វាយទុំបានចុះជាងដើមដៃ នៅ​សល់​តែ​ជាង ១ គីឡូក្រាម​ចន្លោះពី ១៥០០ រៀលទៅ ២០០០ រៀលប៉ុណ្ណោះ សម្រាប់តាមទីផ្សារនានាក្នុងក្រុង តែកន្លែងខ្លះ​ក៏មានលក់ក្នុងតម្លៃ ៣០០០ ទៅ ៤០០០ រៀលផងដែរ ក្នុង១គីឡូក្រាម។

នៅ​ក្នុងស្រុកមោងឫស្សី លោកស្រី ធីម អាជីករ​លក់ស្វាយទុំ​មួយ​រូប​បានប្រាប់ថា ស្វាយទុំ​កែវរមៀតអាច​លក់បាន​ក្នុងតម្លៃចន្លោះពី ៣ ៥០០ រៀលទៅ ៤៥០០រៀលក្នុង១គីឡូក្រាម។

ស្រ្តីរូបនេះ​បានប្រាប់ថា លោកស្រីបានដើរទិញតាមភូមិ ក្នុង១គីឡូក្រាមចន្លោះពី ៣០០ ទៅ ៤០០ រៀល ដើម្បី​យក​មក​បន្ទុំលក់បន្ត ដែលក្នុង១គីឡូក្រាមលក់បាន​ចន្លោះពី ៣៥០០ រៀលទៅ ៤៥០០ រៀល។

លោកស្រី គឹមហន រស់នៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ក្នុងដំណើរមកពីភ្នំពេញបានឈប់តាមផ្លូវពេលមក​ដល់ស្រុកសង្កែ អ្នកស្រីបានទិញផ្លែស្វាយទុំផ្ញើអ្នក​ផ្ទះចំនួន ៤ គីឡូក្រាម ដោយក្នុង ១ គីឡូក្រាម​តម្លៃ​ ៣៥០០ រៀល បើផ្លែណាធំល្អ១គីឡូក្រាម ៤៥០០ រៀល ប្រហាក់​ប្រហែល​តម្លៃនៅក្នុងស្រុកមោងឫស្សីផងដែរ។

ទាក់ទិន្ននិងទិន្នផលផ្លែស្វាយនេះ បើយោងតាមរបាយការណ៍ពីមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង​បាន​បង្ហាញ​ថា ខេត្តបាត់ដំបងបាននាំចេញផ្លែស្វាយស្រស់ នៅតាមច្រក​ព្រំដែន​ចំនួន ២ គឺច្រកព្រំដែន អូរ​អន្លក់ និងច្រកដូង ក្នុងស្រុកកំរៀង ក្នុងនោះច្រក អូរអន្លក់ ក្នុង ១ ថ្ងៃ​នាំចេញផ្លែស្វាយ​ស្រស់ចំនួន ១៥ តោន និង ច្រកដូង នាំចេញបាន ១០០ តោនក្នុង​១ ថ្ងៃ ហើយបើគិតត្រឹម ថ្ងៃទី៣១ ខែ​មិនា ឆ្នាំ២០២៤ បរិមាណកសិផលផ្លែស្វាយដែលបាននាំចេញសរុប ១៥,៩៩៥ តោន​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា

Sokha Hotels

ព័ត៌មានពេញនិយម