ព័ត៌មានជាតិ
កម្ពុជា-សហភាពអឺរ៉ុប ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-សហភាពអឺរ៉ុប ប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ការប្ដេជ្ញាចិត្តនេះ លើកឡើងដោយប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក្នុងជំនួបនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយលោក អីហ្គារ៍ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរក្នុងឱកាស ប្រារព្ធខួបលើកទី៧៤ នៃទិវាអឺរ៉ុប នាពេលខាងមុខ ព្រមទាំងបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងដៃគូសម្រាប់ការគាំទ្រអស់រយៈពេលជាង៣០ឆ្នាំកន្លងមក ដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រទេសឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

លោក សុខ ចិន្តាសោភា បានបន្តថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា និងសហភាពអឺរ៉ុប បានរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើភាពជាដៃគូយូរអង្វែងមានទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អ។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើក ទី១២ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមេសា នៅទីក្រុងព្រុចសែល នឹងផ្តល់នូវកាលានុវត្តភាពដ៏ល្អសម្រាប់ក្រុមការងារកម្ពុជា និងសហភាពអឺរ៉ុប ធ្វើការពិភាក្សាប្រកបដោយការស្ថាបនា សំដៅពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពល រួមមាន៖ ពាណិជ្ជកម្ម និង ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការអប់រំ និងការអភិវឌ្ឍធនធាន មនុស្ស ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត។

ជារួម លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ហើយក៏បានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួមផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


