ព័ត៌មានជាតិ
ដើមទុរេនមួយចំនួន ងាប់ដោយសារកង្វះទឹក
ស្របពេលដែលបញ្ហាបម្រែបម្រួលអាកាសធាតុធ្វើឱ្យឡើងកំដៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែមកនេះ ដើមទុរេននៅតាមបណ្ដាខេត្តមួយចំនួនបានកំពុងរងផលប៉ះពាល់ដោយសារដាច់ទឹក និងងាប់ជាបន្តបន្ទាប់។
កញ្ញា រ៉ុស្ស៊ី ពង្សពុទ្ធិម៉ា អាយុ ២៧ ឆ្នាំ ម្ចាស់ចម្ការទុរេន នៅក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ប្រាប់ថា នៅតំបន់របស់នាង ចាប់ផ្ដើមខ្វះទឹក ម្ចាស់ចម្ការមួយៗ ផ្ដើមសុំចែកទឹកគ្នាប្រើ ខណៈចម្ការខ្លះចាប់ផ្ដើមជីកប្រឡាយយកទឹកប្រើ។

កញ្ញាប្រាប់ថា បច្ចុប្បន្ន មិនទាន់ងាប់ដើមទេ ប៉ុន្តែបើនៅតែបន្តអត់ធ្លាក់ភ្លៀងទៀត មិនយូរទេ ត្រឹម ២ សប្ដាហ៍ទៀត ដើមទុរេននឹងចាប់ផ្ដើមងាប់បណ្ដើៗ។
តាមបណ្ដាញសង្គម នៅបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ប្រឈមនឹងអាកាសធាតុក្ដៅហួតហែង ធ្វើឱ្យដើមទុរេនមួយចំនួនងាប់ជាបន្តបន្ទាប់ ដោយសារដាច់ទឹក។
កង្វះទឹក មិនត្រឹមតែប៉ះពាល់ ដល់ដំណាំទុរេននោះទេ គឺប៉ះពាល់ដល់ប្រភេទដំណាំផ្សេងៗទៀតដូចគ្នា។

លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពត ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ នេះថា ទុរេននៅខេត្តកំពត ៨០ ភាគរយ នៅល្អ ប៉ុន្តែទុរេនមួយចំនួន ប្រឈមនឹងការឆេះ ដោយសារតែអាកាសធាតុក្ដៅហួតហែង។
បើតាមលោក ចាន់ រិទ្ធិ ក្រៅពីទុរេន ដំណាំដូង និងសាម៉ាវ និងម្រេចក៏ប៉ះពាល់ដោយសារអាកាសធាតុរាំងស្ងួត ផងដែរ ខណៈអាជ្ញាធរខេត្ត ក៏មានវិធានការចែកទឹកដល់ប្រជាពលរដ្ឋ និងរង់ចាំទឹកភ្លៀង ខណៈភ្លៀងកក់ខែផ្ដើមធ្លាក់ចុះមកហើយ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


