ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា បញ្ជាក់ពីការប្ដេជ្ញារបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប
ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់បន្ថែមទៀត។

កាលពីរាត្រីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសខួបលើកទី៧៤ នៃទិវាសហភាពអឺរ៉ុប លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានសម្ដែងក្ដីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
តាមរយៈសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ក៏ដូចជាការរក្សាទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់នានា។

លោកប្រមុខការទូតកម្ពុជា ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់ និងអន្តរជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


