Connect with us

ព័ត៌មានជាតិ

មន្ត្រី និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តកោះកុង ស្វែងយល់​ពី​ការទប់ស្កាត់ និង​ថែទាំ​សុខភាព​បឋម​

បានផុស

នៅ

កោះកុង​ ៖ ក្រុមមន្ត្រី និង​អាជ្ញាធរ​មកពី​ឃុំ​សង្កាត់​ក្នុង​ខេត្តកោះកុង ទទួល​ការស្វែងយល់​ដឹង​ពី​យន្តការ​ទប់ស្កាត់ និង​ថែទាំ​សុខភាព​បឋម​សំដៅ​ដល់​ការចេះ​ការពារ​ខ្លួន​ពី​ជំងឺ​ផ្សេងៗ​ដែល​ពុំមាន​ត្រៀម​ទុកជាមុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្តកោះកុង បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត រៀបចំ​ជា​សិក្ខាសាលា​តម្រង់ទិស​ថ្នាក់​ខេត្ត ស្តីពី​ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការថែទាំ​សុខភាព​បឋម ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង​ដល់​មន្ត្រី អាជ្ញាធរ និង​ពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​យល់ដឹង​ពី​កិច្ច​ថែទាំ​សុខភាព​បឋម ខណៈ​មនុស្ស​ម្នាក់ៗ​មិនដែល​យើង​ពុំបាន​ត្រៀម​ទុកជាមុន​ចំពោះ​ស្ថានការណ៍​ជំងឺ​កើតមាន​ភ្លាមៗ​។​

​លោកស្រី ឈី វ៉ា អភិបាលរង​ខេត្តកោះកុង បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤​ថា ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការថែទាំ​សុខភាព​បឋម​នេះដែរ គឺ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​អាជ្ញាធរ មន្ត្រី​ពាក់ព័ន្ធ យល់ដឹង​ពី​កាន់តែច្បាស់​អំពី​ការថែទាំ​សុខភាព​ប្រចាំថ្ងៃ ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ដែល​ខ្លួន​កំពុង​ប្រព្រឹត្ត​ហើយ​មិនដឹងថា នឹង​ប្រឈម​កើត​ជំងឺ​អ្វី ស្របពេល​មានការ​ថ្វី​ប្រហែស​មិនបាន​ការពារ​ទប់ស្កាត់​ត្រឹមត្រូវ​។

លោកស្រី​អភិបាលរង​ខេត្ត បន្ថែមថា ជាក់ស្តែង ជំងឺឆ្លង និង​ជំងឺមិនឆ្លង ដូចជា អេដស៍​-​គ្រុនចាញ់​-​របេង ទឹកនោមផ្អែម លើសឈាម ខ្វះ​ជាតិ​ស្ករ​។​ល​។​។ ដូច្នេះ​រដ្ឋបាលខេត្ត និង​មន្ត្រី​សុខាភិបាល​គប្បី​យកចិត្ត​ទុកដាក់​បន្ត​លើកកម្ពស់​ការថែទាំ​សុខភាព​សាធារណ ព្រមទាំង​ពង្រឹងសមត្ថភាព​អ្នកជំនាញ​សុខាភិបាល និង​ការពង្រាយ​បុគ្គលិក​ដល់​មូលដ្ឋាន​ឱ្យ​ល្អប្រសើរ​។​

​ក្រោយ​បញ្ចប់​វគ្គ​សិក្ខាសាលា​នេះ លោកស្រី​អភិបាលរង​ខេត្ត ជឿជាក់ថា សិក្ខាកាម​ទាំងអស់ កាន់តែ​មាន​ជា​មូលដ្ឋាន​ពី​វិធីសាស្ត្រ​ថែទាំ​សុខភាព​បឋម ដោយ​បន្ត​ផ្សព្វផ្សាយ និង​អនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នៅ​ពេល​ត្រឡប់​ទៅ​មូលដ្ឋាន និង​អង្គភាព​របស់ខ្លួន​វិញ។

រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​បន្ត​យុទ្ធសាស្ត្រ​ដឹកនាំ​ពី​រាជរដ្ឋាភិបាល អាណត្តិ​មុន ដោយ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ក្នុងនោះ​មាន ការលើកកម្ពស់​សុខុមាល​ភាព​ប្រជាជន គឺជា​គោលនយោបាយ​អនុវត្តតាម​វិស័យ ដោយមាន​ការលើកកម្ពស់​ទំនើប​ភាវូបនីយកម្ម​ប្រព័ន្ធ​ផ្តល់​សេវា​សុខាភិបាល​សុខភាព​ឆ្ពោះទៅ សម្រេចការ​គ្របដណ្តប់​សុខភាព​ជាស​កល នៅ​ដំណាច់ឆ្នាំ​២០៣០​។

ចំណែកឯ​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង មើលឃើញថា ការជំរុញ​បង្កើន​ការថែទាំ​សុខភាព​បឋម​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​យកទៅ​ប្រើប្រាស់​ដើម្បី​ពិនិត្យមើល​ស្ថានភាព​នៃ​ការ​ប្រែ​ប្រូ​ល​អាកាសធាតុ​ថែទាំ​សុខភាព​បឋម​ក្នុង​តំបន់​របស់ខ្លួន និង​កំណត់​ចក្ខុវិស័យ​សម្រាប់​ការថែទាំ​សុខភាព​សម្រាប់​ពេលអនាគត និង​យុទ្ធសាស្ត្រ​តាម​ធនធាន​ជាក់ស្តែង​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​។

បើ​តាម​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ដើម្បី​អនុវត្តបាន​នូវ​សកម្មភាព​អាទិភាព​ស្នូល​សំខាន់ៗ​លើ​បាន ក្រសួងសុខាភិបាល ក៏បាន​លើក​គោលដៅ​អាទិភាព​បន្ទាន់​ចម្បង ចំនួន ៣ គឺ ៖១.​ពង្រឹង​មណ្ឌល​សុខភាព​តាមរយៈ​ការកែលម្អ​អាគារ បំពាក់​សម្ភារ ឱសថ សមត្ថភាព បុគ្គលិក​លើ​ការ​បម្រើការ​សេវា​សុខភាព​២៤​ម៉ោង​។ ទី​២.​ពង្រឹង​មន្ទីរពេទ្យ​បង្អែក​ស្រុក មន្ទីរពេទ្យ​ខេត្ត ព្រមទាំង​និយ័តកម្ម​សេវា​ឯកជន​ឱ្យបាន​ប្រសើរឡើង​។

៣.​បណ្តុះ​លើ​ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ដល់​គ្រប់​ថ្នាក់ ដែល​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ជាបន្ទាន់​ដើម្បី​ចូលរួមចំណែក​សម្រេចបាន​ការ​គ្របដណ្តប់ សេវា​ជាស​កល និង​ធ្វើឱ្យ​ប្រជាជន​កម្ពុជា មាន​សុខ​ភាពល្អ និង​អាយុ​យឺនយូរ​៕

អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម