ព័ត៌មានជាតិ
របបប្រល័យពូជសាសន៍ កន្លងផុតទៅជាង៤០ឆ្នាំតែសោកនាដកម្ម សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់នៅតែចងចាំជានិច្ច
មជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ ជាទីតាំងប្រល័យពូជសាសន៏ដ៏ធំមួយនៅរាជធានីភ្នំពេញ ក្នុងចំណោមទីតាំងពិឃាដមនុស្សជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា។ ថ្ងៃទី២០ឧសភា ជាទិវាជាតិនៃការចងចាំ គណៈអចិន្ត្រៃយ៏គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃចំនួន១០៨អង្គ ដើម្បឧទ្ទិសដល់វិញ្ញាណខន្ធប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៏៣ឆ្នាំ៨ខែ និង២០ថ្ងៃ។

លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជា ជនកម្ពុជា និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ,លោកកើត ឆែ សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានគណបក្សរាជធានីភ្នំពេញ តំណាងឱ្យលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីនេះ។
ថ្ងៃទី២០ ខែឧសភា បានដក់ជាប់ក្នុងបេះដូង កូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបានតជំនាន់ដល់កូនខ្មែរក្រោយៗទៀតឱ្យបានដឹង ពីសម័យកាលឋានរកនៃរបបប្រល័យពូជសាសន៏ដែលរាជរដ្ឋភិបាលបានខិតខំ ទប់ស្កាត់របបដៃព្រៃផ្សៃនេះ មិនឱ្យកើតមានជាលើកទី២នៅលើទឹកដីនៃ មាតុភូមិកម្ពុជា និងមិនត្រូវការឲ្យរបបនេះកើតមាននៅកន្លែងណាមួយនៃពិភពលោកយើងនេះដែរ។

ជីវិតមនុស្សជាង៣លាននាក់ ត្រូវបានពួកអាវខ្មៅកាប់សម្លាប់ទាំងខ្លួនគ្មានកំហុស។ របបនេះបានបន្សល់ទុកនូវស្ត្រីមេម៉ាយ,ក្មេងកំព្រាចាស់ជរាបាក់កំលាំង,បង្អត់អាហារ,បង្ខំឲ្យធ្វើការដូចសត្វធាតុមុននឹងយកទៅសម្លាប់។ ពួកខ្មែរក្រហមបានយកប្រជាជនខ្លួនឯងធ្វើសត្រូវ ហើយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ពន្ធ័ជាតិដល់ចំណុចសូន្យ។បំបិទសិទ្ធិសេរីភាពប្រជាជនរួមទាំងជំនឿ សាសនា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារហូបចុកជាដើមគឺគ្មាន សោះ។
ឮដូច្នេះយើងត្រូវការពារឲ្យបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៏ជាតិក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា ជាមគ្គុទេ្ទឯកនៃសន្តិភាព និងជាស្ថាបនិកឯកនៃនយោបាយឈ្នះ ឈ្នះ ដែលបន្ត អនុវត្តដោយសម្តេចមហារបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ដែរថា លលាដ៍ក្បាលជនរងគ្រោះដែលបានតម្កល់ក្នុងស្តូបនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯកមានចំនូន៨៩៨៥ សពដែលបានគាស់ចេញពីរណ្តៅសពរួមជាង៨០កន្លែងនៅតំបន់ជើងឯកនេះ៕
អត្ថបទ៖ ស្រីរ័ត្ន










-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


