ព័ត៌មានជាតិ
គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស ១១ បន្ថែមទៀតរបស់ក្រសួងការងារ ធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១(C1)
គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេសទូទាំងប្រទេសចំនួន ១១ ទៀត របស់សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១(C1) បន្ទាប់ពីបើកបវេសនកាល នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។

ការធ្វើតេស្តបញ្ជាក់សមត្ថភាពនេះ ដើម្បីវាយតម្លៃបញ្ជាក់សមត្ថភាពដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា មុនឈានជើងចូលទីផ្សារ។
គ្រឹះស្ថានទាំង ១១ នោះ រួមមាន ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងជាដើម ដែលបានបណ្ដុះបណ្ដាលសិក្ខាកាមលើវេនសិក្សាថ្ងៃចន្ទ-សុក្រ ពេញមួយថ្ងៃ។

លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានគូសបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែឧសភា វិទ្យាស្ថាន បានប្រឡងបញ្ជាក់សមត្ថភាពដល់សិក្ខាកាមសរុប ១៩២ នាក់ លើជំនាញ ៧ មុខ ដូចជា ជំនាញធុរកិច្ច ,ភេសជ្ជៈ ,ម្ហូបអាហារ ,ការផលិតនំ ,អគ្គិសនី ,ម៉ាស៊ីនត្រជាក់ និងសម្អាងកាយ។
លោកបញ្ជាក់បន្ថែមថា «ក្រោយពីបណ្ដុះបណ្ដាលរយៈពេល ៤ ខែ មកនេះ ខ្ញុំ ឃើញសមត្ថភាពរបស់ពួកគាត់ពិតជាមានសមត្ថភាពអាចធ្វើបាន ជាពិសេសនៅពេលដែលបញ្ចប់ ពួកគាត់អាចទៅបើកអាជីវកម្មខ្នាតតូចសម្រាប់ខ្លួនឯងផ្ទាល់ និងមួយចំនួនទៀតអាចទៅធ្វើការនៅក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនានា»។

បើតាម លោក តាន់ កុសល បច្ចុប្បន្នមិនថាធ្វើការនៅតាមក្រុមហ៊ុន និងសហគ្រាសនានា ឬបើកអាជីវកម្មខ្លួនឯងក៏ដោយ គឺសុទ្ធតែត្រូវការជំនាញ។
ទន្ទឹមនឹងនេះ លោក តាន់ កុសល ក៏បានអំពាវនាវដល់យុវជនដែលមិនទាន់មានជំនាញទាំងអស់ បន្តចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទូទាំងប្រទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀល ប្រសិនមានបណ្ណសមធម៌ ដើម្បីមានជំនាញមួយពិតប្រាកដ និងមានប្រាក់ចំណូលសមរម្យ ដើម្បីខ្លួនឯង និងសង្គមជាតិ។

សូមបញ្ជាក់ថា គ្រឹះស្ថានចំនួន ៣៥ ក្នុងចំណោម ៣៧ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបណ្ដុះបណ្ដាលវេនសិក្សាថ្ងៃចន្ទ-សុក្រ ពេញមួយថ្ងៃ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមប្រមាណជិត ៤ ពាន់នាក់ ដោយបែងចែកជា ៣ លើក។ នៅថ្ងៃទី ២០ ខែឧសភា គឺជាការធ្វើតេស្តលើកទី ២ បន្ទាប់ពីវិទ្យាស្ថានចំនួន ១៤ ធ្វើតេស្តលើកទី ១ កាលពីថ្ងៃទី ១៥ ខែឧសភា កន្លងទៅ ខណៈគ្រឹះស្ថាន ១០ ផ្សេងទៀត នឹងធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមនាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខ៕






-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


