Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ និង យុវជនមកពីគ្រួសារក្រីក្រជាង ៤ ពាន់នាក់ ទទួលបានជំនាញ ចំណូលសមរម្យ ក្រោយទទួល​ការបណ្ដុះ​បណ្ដាល​ក្នុង​កម្មវិធី ១,៥ លា​ន របស់​ សម្ដេចធិបតី

បានផុស

នៅ

​ប្រជាពលរដ្ឋ និង យុវជនដែលមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ ចំនួនជាង ៤ ០០០ នាក់ ទទួលបានជំនាញពីកម្មវិធី​បណ្ដុះ​បណ្ដាល​ជំនា​ញវិជ្ជាជីវៈ និង បច្ចេកទេស (TVET 1.5M) នៅវិទ្យាស្ថានជា​តិពហុបច្ចេកទេសកម្ពុ​ជា (NPIC) នៃក្រសួ​ងការងារ និង បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ក្រោមកម្មវិធីអាហារូបករណ៍របស់ សម្ដេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ ២០២៤ រហូតមកដល់ត្រីមាសទី ១ ឆ្នាំ ២០២៦ វិទ្យាស្ថានបាន​ផ្ដល់​អាហារូបករ​ណ៍ដល់​ប្រជា​ពលរដ្ឋ និង យុវជនដែលមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យសរុបចំនួន ៤ ៣៧០ នាក់​​ ចុះ​ឈ្មោះចូ​លរៀនជំនាញបច្ចេកទេសក្នុងកម្មវិធី TVET 1.5M ក្រោមកម្មវិធីអាហារូបករណ៍របស់ សម្ដេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត។

វិទ្យាស្ថាន NPIC ​​កំពុងបណ្ដុះ​បណ្ដាលជំនាញដល់សិក្ខាកាមចំ​នួន ២០ មុខជំនាញ ដែលស្ថិត​ក្រោម​កម្មវិធី TVET 1.5M ដើម្បី​លើកកម្ព​ស់ជំនា​ញ​វិជ្ជាជីវៈ និង បង្កើនឱកាស​ការងារជូនដល់អតីតពលករខ្មែរត្រឡប់មកពីថៃផងដែរ។ ក្នុងនោះមានមុខជំនាញទាំង ៦ ដែល​មាន​សិក្ខា​កាម​ចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេនៅក្នុងវិទ្យាស្ថាន។​

ជំនាញទាំង ៦ នោះរួមមាន ជំនាញ នៃការផលិតនំ , សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន , ធុរកិច្ចភេសជ្ជៈ , ការរចនាក្រាហ្វិកដោយកុំព្យូទ័រ , ការថែទាំ​ និង ជួសជុលរថយន្ត , ការកែច្នៃបន្លែ និង ផ្លែឈើ។ ជំនាញទាំងនេះ ត្រូវបានចាត់ទុកជាជំនាញ​ដែល​ស្រប​តាម​ត​ម្រូវការទីផ្សារការងារ និង អាចប​ង្កើតឱកា​សរកចំណូលបាន​ឆាប់រហ័ស ទាំងការបម្រើកា​រងារ​នៅតាមស្ថា​ប័ន ឬ ការបង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។​ សម្រាប់ព័​ត៌មានអំពីការចុះ​ឈ្មោះ​ចូលរៀន សូម​ទាក់ទង​ទៅកា​ន់ទូ​រសព្ទ​លេខ ០​១២ ៦៤៩​ ២៦២/ ០៨៩ ៤២៦​​​​ ០៩៨/ ឬ អ​ញ្ជើញ​មកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងស្ថិត​នៅភូមិ​ព្រៃ​ព​ពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ , មាន​អាយុ​ចាប់​ពី ១៥ ឆ្នាំ​ឡើង , មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត , និង មានបណ្ណសមធម៌(កម្រិតភាពក្រីក្រ ១ និង ក្រីក្រ ២) ឬ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម