ព័ត៌មានជាតិ
វិទ្យាស្ថាន NPIC ផ្តល់អាហារូបករណ៍ ៣ ពាន់កន្លែង ដល់ យុវជនមកពីគ្រួសារក្រីក្រ ដែលមានជំនាញចំនួន ២២ តាមរយៈកម្មវិធី ១,៥ លាននាក់
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ៣ ០០០ កន្លែង ដល់ យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស (TVET 1.5M) របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា វិទ្យាស្ថានបានបណ្តុះបណ្តាលលើជំនាញចំនួន ២២ រួមមាន ៖ ១.ជំនាញការផលិតនំ , ២.ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន , ៣.ជំនាញធុរកិច្ចភេសជ្ជៈ , ៤.ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ , ៥.ជំនាញការថែទាំ និង ជួសជុលរថយន្ត , ៦.ជំនាញការកែច្នៃបន្លែ និង ផ្លែឈើ , ៧.ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ , ៨.ជំនាញការងារកំបោរ , ៩.ជំនាញការដំឡើងបណ្តាញបំពង់ទឹក , ១០.ជំនាញការងារការ៉ូ , ១១.ជំនាញការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី , ១២.ជំនាញការថែទាំ និង ជួសជុលទូរសព្ទដៃ , ១៣.ជំនាញការថែទាំ និង ជួសជុលជណ្តើរយន្ត , ១៤.ជំនាញការបន្ស៊ីលោហៈ , ១៥.ជំនាញការផ្សារអគ្គិសនី , ១៦.ជំនាញការថែទាំង និង ជួសជុលម៉ាស៊ីនត្រជាក់រថយន្ត , ១៧.ជំនាញការថែទាំ និ ងជួសជុលអគ្គិសនីរថយន្ត , ១៨.ជំនាញសេវាកម្មកុំព្យូទ័រ , ១៩.ជំនាញការដំឡើង និង ថែទាំបណ្តាញកុំព្យូទ័រ , ២០.ជំនាញការវាស់ភ្នែក និង កាត់កញ្ចក់វ៉ែនតា , ២១.ការធ្វើម្ហូបខ្មែរ , និង ២២.ការដំឡើង និង ថែទាំកាមេរ៉ាសុវត្ថិភាព។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៦៤៩ ២៦២/ ០៨៩ ៤២៦ ០៩៨/ ឬ អញ្ជើញមកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥ លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២៣ និង ប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


