Connect with us

ព័ត៌មានជាតិ

សហភាពអង្គការសង្គមស៊ីវិល៖ រោងចក្រឱសថចិននៅខេត្តបាត់ដំបង អនុវត្តតាមស្ដង់ដាររបស់ក្រសួងបរិស្ថានត្រឹមត្រូវ

បានផុស

នៅ

តាមការចុះស្រាវជ្រាវដោយផ្ទាល់ សហភាពអង្គការសង្គមស៊ីវិល រកឃើញថា រោងចក្រឱសថចិន ឈ្មោះ «Phonex Industrial Co.Ltd» នៅខេត្តបាត់ដំបង បានកែតម្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងបរិស្ថានយ៉ាងត្រឹមត្រូវ មិនប៉ះពាល់ដល់បរិស្ថានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម បានចុះសិក្សាត្រួតពិនិត្យជាក់ស្ដែងនៅរោងចក្រឱសថចិន ឈ្មោះ «Phonex Industrial Co.Ltd» ដែលមានយុវជនមួយក្រុម ចោទថា រោងចក្រនេះធ្វើឱ្យមានផលប៉ះពាល់ដល់បរិស្ថាននៃស្ទឹងសង្កែ ខេត្តបាត់ដំបង។

សេចក្ដីថ្លែងការណ៍របស់សហការអង្គការសង្គមស៊ីវិល បានឱ្យដឹងថា ក្រុមចលនាជ្រុលនិយមអាឡិច​ បានចេញផ្សាយវីដេអូមួយលើបណ្ដាញសង្គម ដោយបានចោទរោងចក្រ និងរាជរដ្ឋាភិបាល ថា ទុកច្បាប់ដូចជាក្រដាស់នោះ គឺយកវីដេអូចាស់ៗមកបង្កើតជារឿងថ្មី ដោយមិនបានសិក្សាអំពីវឌ្ឍនភាពចំពោះចំណាត់ការរបស់ក្រសួងបរិស្ថានទៅលើក្រុមហ៊ុននេះឡើយ។

តាមការចុះទៅ សហភាពអង្គការសង្គមស៊ីវិល បានឃើញថា រោងចក្របានកែតម្រូវរៀបចំតាមស្តង់ដារ និងអនុវត្តតាមការណែនាំរបស់ក្រសួងបរិស្ថាន និងគោរពតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សហភាពអង្គការសង្គមស៊ីវិល អះអាងថា ច្រវ៉ាកផលិតកម្មរបស់ក្រុមហ៊ុន គឺមានប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានអាងចម្រុះទឹកធ្វើបានស្អាត មានតាមដំណាក់កាល និងមានឧបករណ៍ត្រួតពិនិត្យទៅតាមស្តង់ដារបច្ចេកទេស ដែលមិនបង្កឱ្យមានផលប៉ះពាល់ឡើយ។

ជាមួយគ្នានេះ តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនេះ សហភាពអង្គការសង្គមស៊ីវិល ក៏បានអំពាវនាវដល់យុវជនឱ្យចូលរួមថែរក្សាសន្តិភាព និងដើម្បីការអភិវឌ្ឍជាតិ ដោយធ្វើកិច្ចការប្រកបដោយកិត្តិបណ្ឌិត និងមានការសិក្សាស្រាវជ្រាវច្បាស់លាស់ក្នុងការដោះស្រាយបញ្ហារួមរបស់ប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម