ព័ត៌មានជាតិ
សមាគមអ្នកនិពន្ធខ្មែរ ប្រកាសបើកវគ្គសិក្សាជំនាញ “សរសេរអត្ថបទភាពយន្ត” កំណត់យកសិក្ខាកាមត្រឹម ២០រូប
សមាគមអ្នកនិពន្ធខ្មែរ នឹងបើកវគ្គបណ្តុះបណ្តាលវិជ្ជាតែងនិពន្ធ លើមុខជំនាញ “ការសរសេរអត្ថបទភាពយន្ត” ចាប់ពីថ្ងៃប្រកាស រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ដោយជ្រើសរើសសិក្ខាកាមត្រឹម ២០រូបប៉ុណ្ណោះ។ នេះបើតាមការជូនដំណឹងរបស់ គណៈកម្មការបណ្តុះបណ្តាល នៃសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្តីពី វគ្គបណ្តុះបណ្តាលអ្នកនិពន្ធ ជំនាន់ទី៣៦ ។

បើតាមគណៈកម្មការបណ្តុះបណ្តាល នៃសមាគមអ្នកនិពន្ធខ្មែរ សម្រាប់វគ្គបណ្តុះបណ្តាលលើមុខជំនាញនេះ នឹងចាប់ផ្តើមសិក្សាពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ តទៅ នៅសហសាល រីម គីន ជាន់ទី១ នៃអគារសមាគមអ្នកនិពន្ធខ្មែរ ស្ថិតនៅក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែក សម្រាប់ប្រាក់ឧបត្ថម្ភសិក្សា គឺចំនួន ៦០ដុល្លារ ឯចំពោះពេលវេលាសិក្សា រៀនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៥:៣០នាទីល្ងាច ដល់ម៉ោង ៧:៣០នាទីយប់ រៀងរាល់សប្តាហ៍ (សុរប ៣០ម៉ោង) ។
ទន្ទឹមនឹងការផ្តល់ឱកាសសម្រាប់សិក្ខាកាម ២០រូបនេះ គណៈកម្មការបណ្តុះបណ្តាល បញ្ជាក់ដែរថា ចំពោះអតីតសិក្ខាកាមជំនាន់ទី ៣៤ និង ៣៥ ដែលមានបំណងបន្ត ឬបំពេញបន្ថែមជំនាញនេះ គឺត្រូវបានលើកទឹកចិត្ត និងផ្តល់អទិភាពជូន។
សម្រាប់អ្នកដែលមានបំណងចង់ដាក់ពាក្យសិក្សា អាចស្វែងរកដាក់ពាក្យនៅទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរ ដែលស្ថិតក្នុងបរិវេណវត្តបទុមវតីបាន ឬអាចផ្ញើតាមរយៈអុីម៉ែលសមាគម [email protected] ឬ ទំនាក់ទំនងទៅកាន់ ០១៦ ៧៤០ ៦៥៩ (Telegram) ០៩២/០៨៦ ៧៨៨ ៩៩០ (Telegram) ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


