KPT+
សមាគមអ្នកនិពន្ធខ្មែរ បើកវគ្គបណ្តុះបណ្តាលវិជ្ជានិពន្ធ ២វគ្គ ដោយកំណត់ចំនួនសិក្ខាកាម
សមាគមអ្នកនិពន្ធខ្មែរ នឹងបើកវគ្គបណ្តុះបណ្តាលអ្នកនិពន្ធ វិជ្ជានិពន្ធ ជំនាន់ទី៣៤ ចំនួន ២វគ្គ លើមុខជំនាញ “ប្រលោមលោក” និង “រឿងខ្លី” ដែលក្នុងមួយវគ្គ ជ្រើសរើសសិក្ខាកាមចំនួន ៥០នាក់។ សិក្ខាកាមដែលបញ្ចប់វគ្គជំនាញ “ឈ្វេងយល់អំពីទ្រឹស្ដីអក្សរសិល្ប៍” ត្រូវលើកទឹកចិត្ត និងផ្ដល់អាទិភាព។

ចំពោះវគ្គ “រឿងខ្លី” សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍។ ដោយឡែកវគ្គ “ប្រលោមលោក” សិក្សាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រៀងរាល់សប្ដាហ៍។ វគ្គទាំងពីរចាប់ផ្ដើមសិក្សាពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ តទៅ នៅសហសាល រីម គីន ជាន់ទី១ នៃអគារសមាគមអ្នកនិពន្ធខ្មែរ ស្ថិតនៅក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកដែលមានបំណងសិក្សា ឬបន្តការសិក្សា សូមចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ ទីកន្លែងទទួលពាក្យ ទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរ អាសយដ្ឋានស្ថិតក្នុងបរិវេណវត្តបទុមវតី ឬផ្ញើតាមប្រព័ន្ធ Email: [email protected] ឬក៏ទាក់ទងតាមទូរសព្ទ៖ ០១២ ៧៩ ២៩ ៥៩ ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ៖ ០៩២ ៧៨ ៨៩ ៩០។

គួរបញ្ជាក់ថា ពេលវេលា និងតម្លៃសិក្សាមានដូចតទៅ៖
- ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ម៉ោង ១៧.៣០ ដល់ម៉ោង ១៩.៣០នាទី
– ថ្ងៃសៅរ៍ ម៉ោង ១៣.០០ ដល់ម៉ោង ១៧.០០, ថ្ងៃអាទិត្យ ម៉ោង ៨.០០ ដល់ម៉ោង១២.០០
– តម្លៃសិក្សា ៖ ១ វគ្គ ១៦0 000រៀល ឬ ៤០ដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


