KPT+
សមាគមអ្នកនិពន្ធខ្មែរ ជ្រើសរើសសិក្ខាកាម៥០រូប ចូលសិក្សាវិជ្ជានិពន្ធ២វគ្គ គឺទ្រឹស្តីអក្សរសិល្ប៍ និងរឿងខ្លី
សមាគមអ្នកនិពន្ធខ្មែរ កំពុងជ្រើសរើសសិក្ខាកាមចំនួន ៥០នាក់ សម្រាប់វគ្គបណ្តុះបណ្តាលអ្នកនិពន្ធជំនាន់ទី៣៥ ដោយបណ្តុះបណ្តាលវិជ្ជានិពន្ធចំនួន២វគ្គ គឺ “ឈ្វេងយល់អំពីទ្រឹស្តីអក្សរសិល្ប៍” និង “រឿងខ្លី”។ នេះបើតាមការផ្សព្វផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរនៅលើបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

វគ្គបណ្តុះបណ្តាល ស្តីពី “ឈ្វេងយល់អំពីទ្រឹស្តីអក្សរសិល្ប៍” នេះ សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ចំណែកវគ្គ “រឿងខ្លី” សិក្សាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ នៅអគារសមាគមអ្នកនិពន្ធខ្មែរ ស្ថិតនៅក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំពោះតម្លៃសិក្សាវិញ គឺ៤០ដុល្លារក្នុងមួយវគ្គ ហើយសិក្ខាកាមអាចជ្រើសរើសបានថា សិក្សាវគ្គណាមុនក៏បាន។

សម្រាប់វគ្គសិក្សា “ឈ្វេងយល់អំពីទ្រឹស្តីអក្សរសិល្ប៍” ពីម៉ោង ១៧:៣០នាទី ដល់ម៉ោង ១៩:៣០នាទី។ រីឯ វគ្គ“រឿងខ្លី” សិក្សាថ្ងៃសៅរ៍ ម៉ោង១៣:០០នាទី ដល់ម៉ោង ១៧:០០នាទី ហើយថ្ងៃអាទិត្យ ម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី។
សូមជម្រាបថា ចំពោះអ្នកមានបំណងចុះឈ្មោះសិក្សាវគ្គនិពន្ធអក្សរសិល្ប៍ និងនិពន្ធរឿងខ្លី អាចចុះឈ្មោះឱ្យបានពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ ទីកន្លែងទទួលពាក្យគឺ នៅទីស្នាក់ការរបស់សមាគមអ្នកនិពន្ធខ្មែរ ក្នុងបរិវេណវត្តបទុមវតី ឬ តាមរយៈអ៊ីម៉ែល [email protected] ឬ តាមលេខទូរសព្ទ ០១២ ៧៩ ២៩ ៥៩៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


