Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង មាន​តែ​ស្រុកមួយ​ដាំ​កៅស៊ូ អាច​រក​ចំណូលចន្លោះពី ៧-៨ លានរៀលក្នុង ១ ខែ

បានផុស

នៅ

ដំណាំកៅស៊ូសម្រាប់ខេត្តបាត់ដំបងមានតែក្នុងស្រុកសំឡូតមួយប៉ុណ្ណោះ ដែលមានកសិករដាំដុះលើផ្ទៃដីសរុប ១២ ហិកតានិងកំពុងប្រមូលផលចំនួន ៥ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបាន​ឲ្យ​ដឹង​ថា ដំណាំកៅស៊ូមិនមែនដំណាំ​យុទ្ធសាស្រ្ត​សំខាន់​សម្រាប់ប្រជាកសិករនៅក្នុង​ខេត្ត​បាត់ដំបង​នោះទេ។ ភាគច្រើនប្រជាកសិករ ដាំដំណាំបរិភោគមាន​ផ្លែឈើនិងបន្លែគ្រប់ប្រភេទ ក្រៅពីដំណាំស្រូវ។ យ៉ាងណាមិញ​មន្រ្តី​ជំនាញ​អះអាងថា នេះមិនមែនមានន័យថា ទឹកដីខេត្តបាត់ដំបងដាំកៅស៊ូមិនបានផលនោះទេ គឺមកពីប្រជាកសិករមិនដាំដោយសារតែដំណំកៅស៊ូប្រើប្រាស់រយះពេលយូរ មិនផ្តល់សេដ្ឋកិច្ចតាមតម្រូវការគ្រួសារ រលុះត្រាអ្នកដាំកៅស៊ូនោះមានធន់ធានទើបអាចដាំបាន។

ប្រជាកសិករនៅស្រុកសំឡូត ដែលប្រកបរបរកសិកម្ម បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ខ្លះមានទំហំដីកសិកម្ម សមល្មមដាំដំណាំកៅស៊ូបាន ប៉ុន្តែដំណាំនេះមិនមែនជាជំរើសនោះទេ ព្រោះតម្រូវការសេដ្ឋកិច្ចវិលជុំរបស់ពួកគាត់​​អាចទទួលយកបានត្រឹមប្រកបរបរកសិកម្មលើដំណាំហូបផ្លែ ឬក៏ជាដំណាំកសិកម្មវិលជុំប៉ុណ្ណោះ ទើបផ្គត់ផ្គង់ជីវភាពគ្រួសារបានទាន់ពេលវេលា ខណះដំណាំកៅស៊ូប្រើរយះពេលចន្លោះពី ៥ ទៅ ៦ ឆ្នាំទើបបានប្រមូលផល។

ពលរដ្ឋ​លើកឡើង​បន្ត​ថា ដំណាំកៅស៊ូទាល់តែអ្នកមានជីវភាពគ្រួសារធូរធាទើបមានលទ្ធភាព​ដាំ​បាន ហើយ​ផលក៏ទទួលបានគួរសមដែរ។ នៅ​ខេត្តបាត់ដំបង​មានតែ​នៅក្នុងស្រុកសំឡូត ដែលបានដាំដើមកៅស៊ូគឺជាអតីតទាហានខ្មែរក្រហម ។

បុរសវ័យចំណាស់ម្នាក់ ដែលរាងកាយមានពិការផងដើរនៅក្នុងចំការដើមកៅស៊ូ កំពុងប្រមូលផលជ័រកៅស៊ូ គឺលោក សុំ សុខុន រស់នៅភូមិតាកិប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង បានឲ្យដឹងថា លោកកំពុងប្រមូលផលជ័រកៅស៊ូ លើផ្ទៃដីចំនួន ៥ ហិកតា ក្នុងចំណោមផ្ទៃដីដំណាំកៅស៊ូសរុប ១២ ហិកតា។ ដីដាំកៅស៊ូទាំង ១២ ហិកតា មាន ៥ ហិកតា ដែលកំពុងប្រមូលផល ហើយ ០៧ ហិកតាទៀត លោកបានចែកឲ្យទៅកូនចៅ​។

កសិកររូបនេះបន្តថា កៅស៊ូលោកបានដាំចាប់ពីឆ្នាំ២០០៩ ដោយក្នុង ១ ហិកតាលោកបានដាំចំនួ ៥៥០ ដើម។

ម្ចាស់ចម្ការរូបនេះបន្តទៀត​ថា ការប្រមូលផលជ័រកៅស៊ូសម្រាប់ទីផ្សារមិនពិបាកនោះទេ។ អ្វីដែលពិបាកគឺខ្វះទិន្នផលសម្រាប់​ផ្គត់ផ្គង់​ទីផ្សារ។

ការប្រមូលផលបាន ២ ដងក្នុង ១ ខែ ក្នុងនោះ ១៥ ថ្ងៃលោកប្រមូលម្តងបាន ១ តោន កន្លះ ក្នុង ១ ខែប្រមូល​ផលបាន ៣ តោន។ តម្លៃទីផ្សារអាច​លក់បានចន្លោះពី ២៧០០ រៀល ដល់ ៣៧០០ រៀលក្នុង ១ គីឡូក្រាម ហើយ​បើគិតជាប្រាក់ចំណូលប្រចាំខែបានចន្លោះពី ៧ ទៅ ៨ លានរៀលក្នុងមួយខែ។

លោក សុំ សុខុន បន្តថា ដំណាំកៅស៊ូចាប់ពីអាយុ ៥ ទៅ ៦ ឆ្នាំទើបបានប្រមូលផល៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម