ព័ត៌មានជាតិ
សាច់គោអាំងមួយចង្កាក់ ១ ០០០ រៀល លក់មួយថ្ងៃបានជាង ២០០ ចង្កាក់ បានចំណូលជួយជីវភាព
សាច់គោចង្កាក់ ឬអ្នកខ្លះហៅថាសាច់គោជ្រនួច គឺជាអាហារតាមផ្លូវដ៏ពេញនិយមមួយ។ អាហារដោយប្រើរងើកភ្លើងដុតក្តៅហ៊ុយៗនេះ ច្រើនតែញាំផ្ទាប់ជាមួយនឹងជ្រក់ល្ហុងអមដោយម្ទេសហិរៗ ដែលអ្នកខ្លះទទួលទានលេងជាធម្មតា ឯខ្លះទៀតក៏យកទៅញ៉ាំជាមួយនំបុ័ង ឬក៏អាចជាគ្រឿងក្លែមនៅពេលមានកម្មវិធី ឬជួបជុំមិត្តភក្កិបងប្អូនជាដើម។

ផល ដាណែត រស់នៅសង្កាត់ព្រែកមហាទេព ក្រុងបាត់ដំបង បានប្រកបមុខរបរលក់សាច់គោចង្កាក់អាំងជាយូរឆ្នាំមកហើយ ដែលមានទីតាំងស្ថិតក្នុងផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបង។
ក្នុងវ័យជាង ២០ ឆ្នាំ ដាណែត ចាប់ផ្តើមបើកលក់សាច់គោអាំងចង្កាក់ចាប់ពីថ្ងៃត្រង់ទៅទល់ល្ងាចជារៀងរាល់ថ្ងៃ។ ខណៈដៃទាំងពីរកំពុងកាន់ចង្កាក់សាច់គោអាំងនៅលើចង្ក្រាន ដាណែត រៀបរាប់ថា សាច់គោឆ្ងាញ់ ត្រូវប្រើសាច់គោជាប់ខ្លាញ់លាយសាច់ល្អ ទើបអាំងទៅមានក្លិនឈ្ងុយ។
មានលក់ដូចជាសាច់គោចង្កាក់ នំបុ័ងអាំងប័រ ថ្លើមគោអាំង សង្វាក់ និងថ្វាគោអាំង (សាច់ក្រកគោ) ដាណែត ប្រាប់ថា កន្លែងគេលក់តម្លៃសមរម្យ អាចឲ្យពលរដ្ឋទិញញាំបាន ព្រោះបើថ្លើមគោអាំង និងសាច់គោជ្រនួចអាំង ជ្រលក់ជ្រក់ល្ហុង ឬក៏ញ៉ាំជាមួយនំបុ័ងអាំងប័រ មួយចង្កាក់ត្រឹមតែ ១.០០០ រៀលប៉ុណ្ណោះ។ ចំណែកថ្វាគោ ឬសាច់ក្រកគោអាំង ដែលមានរសជាតិជូរៗ គឺមួយចង្កាក់ ២.០០០ រៀល។
ទោះបីមុខរបរនឿយហត់បន្តិច តែ ដាណែត ថា ការលក់ដូរចេះតែមានភ្ញៀវមកជារឿយៗ ប៉ុន្តែមួយរយៈចុងក្រោយ ការលក់ដូរមានការថយចុះដែលទំនងមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

ពីមុនក្នុងមួយថ្ងៃលក់អស់ចាប់ពី ៤០០ ទៅ ៥០០ ចង្កាក់ឯណោះ មួយរយៈចុងក្រោយលក់បានត្រឹមតែពី ២០០ ទៅ ៣០០ ចង្កាក់ តែទោះបីជាយ៉ាងណា ដាណែត អះអាងថានៅតែព្យាយាមតស៊ូទៅមុខទៀត ដោយមិនរាថយឡើយ បើទោះបីជាមិនបានចំណេញច្រើនក៏អាចបានតក់ៗគ្រាន់ចិញ្ចឹមឆ្នាំងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


