ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ ក្រោយទទួលបានសញ្ញាបត្រ និស្សិតជ័យលាភីគប្បីយកចំណេះដឹង ទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង
នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ា ណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជា អធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួនប្រមាណ ១០០៣ អង្គ-នាក់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលប្រព្រឹត្តទៅ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

ជាមួយការសម្តែងនូវអំណរសាទរ ចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកសិក្សា សាស្ត្រាចារ្យ និងនិស្សិតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងពិធីដ៏មហោឡារិកនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ក្រោយទទួលបានសញ្ញាបត្រ និស្សិតជ័យលាភីទាំងអស់ គប្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ដោយមនសិការ វិជ្ជាជីវៈ ការទទួលខុសត្រូវ គុណធម៌ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

ក្នុងឱកាសនេះផងដែរ លោកជំទាវបណ្ឌិត បានកត់សំគាល់ឃើញថា មាននិស្សិតជាស្ត្រីមកទទួលសញ្ញាបត្រចំនួនច្រើន ដែលនេះសបញ្ជាក់ឱ្យឃើញនូវវឌ្ឍនភាពរីកចម្រើននៃសង្គមកម្ពុជា ក្នុងការលើកកម្ពស់ស្ត្រីឱ្យទទួលបានការអប់រំកម្រិតឧត្តមសិក្សា ក៏ដូចជាទទួលបានឱកាសការងារលើគ្រប់វិស័យ។

ជាចុងក្រោយ លោកជំទាវបណ្ឌិតប្រធាន គណៈកម្មាធិការអាហារូបករណ៍ បានអរគុណចំពោះសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលតែងតែផ្តល់អាហារូបករណ៍ តាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជារៀងរាល់ឆ្នាំ ព្រមទាំងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យក្នុងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ សំដៅឆ្លើយតបសមស្របតម្រូវការនៃការអភិវឌ្ឍមូលធនមនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស សម្រេចឱ្យបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕


-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


