Connect with us

ព័ត៌មានជាតិ

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

បានផុស

នៅ

កោះកុង​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ស្រុក​កោះកុង ខេត្តកោះកុង បាន​ទទួល​ប័ណ្ណ​សម្គាល់​ជលយាន​យន្ត និង​លិខិត​ធ្វើ​អាជីវកម្ម​សរុប​ចំនួន​៩៨​ប័ណ្ណ ក្រោយពី​បាន​ចុះបញ្ជី​ស្របច្បាប់​កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​ទាំង​៤​ឃុំ​នៅ​ស្រុក​កោះកុង បានទទួល​ប័ណ្ណ​សម្គាល់​ជលយាន និង​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​នេសាទ បន្ទាប់ពី​ពលរដ្ឋ​នៅ​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា បានទទួល​រួចរាល់​ហើយ​ដែរ​។

លោកស្រី អ៊ី នារី​នេ​ត អភិបាលរង​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២​០២៤​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​ជលយាន និង​លិខិត​អាជីវកម្ម​នេសាទ​សមុទ្រ​នៅ​ឃុំ​ជ្រោយ​ប្រស់​ថា ក្រុមការងារ​ជំនាញ​ចែក​ប័ណ្ណ​សម្គាល់​នាវ និង​សៀវភៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នាវា​ជូន​ប្រជា​នេសាទ​នៅ​ក្រុង​ខេមរភូមិន្ទ​បាន​ចំនួន​៦០​ប័ណ្ណ និង​ស្រុក​មណ្ឌលសីមា​ចំនួន​១៣៧​ប័ណ្ណ ក្រោម​វត្តមាន​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​។

ដោយឡែក​ថ្ងៃនេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះកុង បន្ត​ទទួល​ប័ណ្ណ​ចំនួន​៩៨​ប័ណ្ណ​ទៀត ដែល​នេះ​សបញ្ជាក់​ឱ្យឃើញថា ការយល់ដឹង និង​ចូលរួម​របស់​ប្រជាពលរដ្ឋ​ល្អ​ប្រសើរ​មួយ​កម្រិត​ដើម្បី​មាន​ភាពស្របច្បាប់​។ លោកស្រី​អភិបាលរង​ខេត្តកោះកុង គូស​បញ្ជាក់​ទៀត​ថា ការចុះបញ្ជី​ជលយាន​គ្រប់​ប្រភេទ និង​ការស្នើសុំ​ធ្វើ​អាជ្ញា​ប័ណ្ណ​អាជិ​វ​កម្ម​នេសាទ ពិត​ជាមាន​សារៈប្រយោជន៍​ខ្លាំងណាស់ ព្រោះ​វា​ផ្តល់​ភាព​ងាយស្រួល​គ្រប់គ្រង​ទិន្នន័យ​បានល្អ ករណី​បាត់បង់ ឬ​ចោរលួច សមត្ថកិច្ច​ជំនាញ​ក៏​អាច​ឆាប់​ស្វែងរក​កំណត់​មុខសញ្ញា​ឃើញ​ដែរ​។

លោកស្រី អ៊ី នារី​នេ​ត អះអាង​ថា ក្រុមការងារ​ខេត្ត និង​មន្ទីរជំនាញ បាន​ប្រឹងប្រែង​ផ្តល់​សេវា​មួយ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ឆាប់រហ័ស តម្លាភាព និង​ធ្វើ​ឱ្យដល់​មូលដ្ឋាន​ពលរដ្ឋ​តែម្តង ដោយ​សំដៅ​ធ្វើ​យ៉ាង​ណា​កាត់បន្ថយ​ការ​ចំណាយ​ថវិកា ពេលវេលា ឬ​ការ​លំបាក​ផ្សេងៗ​ទៀត​។

លោក ជា សូវី អភិបាលស្រុក​កោះកុង លើកឡើងថា ស្រុក​របស់លោក មាន​ឃុំ​ចំនួន​៤ គឺ​ឃុំ​ត្រពាំងរូង ឃុំ​តា​តៃ​ក្រោម ឃុំ​ជ្រោយ​ប្រស់ និង​ឃុំ​កោះ​កាពិ​។ ក្រុមការងារ​ធ្វើ​ស្លាក​លេខ​ជលយាន​យន្ត និង​ធ្វើ​លិខិត​អនុញ្ញាត​សុំ​អាជីវកម្ម​នេសាទ បាន​ចុះ​ស្រង់​ទិន្នន័យ​បាន​ចំនួន​៨១៩​គ្រឿង ប៉ុន្តែ​មានតែ​៩៨​គ្រឿង​ប៉ុណ្ណោះ​ដែល​បាន​មក​បំពេញ​សេវា​។

លោក ជា សូវី អះអាងថា មូលហេតុ​ដែល​ចំនួន​ម្ចាស់​ជលយាន​យន្ត​មក​ចុះបញ្ជី​តិច​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​ទូក​របស់​ពលរដ្ឋ​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ​។ ម្យ៉ាងទៀត ពួកគាត់​មិនទាន់​យល់ដឹង​ច្រើន​ច្បាស់លាស់​ពី​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី​ជលយាន​យន្ត​នេះ​។ ទោះ​យ៉ាង​ណា លោក​នឹងដាក់​ផែនការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​ផ្តល់ឱកាស​ពួកគាត់​បានមក​ចុះបញ្ជី​តាមច្បាប់​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

សន្តិសុខសង្គម២៤ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម