ព័ត៌មានជាតិ
លោក គួច ចំរើន ព្រមានដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលប្រើអំណាចខុសក្នុងការអនុវត្តតួនាទីរបស់ខ្លួន
បន្ទាប់ពីប្រកាសចូលកាន់តំណែងជាផ្លូវការជាអភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញរដ្ឋបាលខេត្តកណ្ដាល ដោយក្នុងឱកាសនោះ លោកអភិបាលខេត្តថ្មីរូបនេះ បានព្រមានចាត់វិធានការម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលបំពានអំណាចក្នុងការអនុវត្តតួនាទី។

លោក គួច ចំរើន ក្នុងនាមជាអភិបាលខេត្តកណ្ដាលថ្មី បានណែនាំដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្ដាលទាំងអស់ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រីក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដល់ប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតបឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងយុត្តិធម៌។ ទន្ទឹមនឹងការណែនាំ លោកអភិបាលខេត្ត បានប្រកាសចាត់វិធានការម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណា ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬ រំលោភអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។

ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោក គួច ចំរើន បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្ដាល ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការផ្តល់សេវាសាធារណៈ ដែលជាកិច្ចការអាទិភាពចម្បងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលត្រូវបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាព ធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។
លោកអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នគរបាលជាតិ យោធា និងកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ពិសេសបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យផងដែរ។

លោក គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេរ និងតែងតាំងតំណែងជាអភិបាលខេត្តកណ្តាល ជំនួសលោក គង់ សោភ័ណ ដែលត្រូវទទួលតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក គួច ចំរើន ត្រូវបានសាធារណជន ចាត់ទុកថា ជាអ្នកដឹកនាំខ្លាំងមួយរូបក្នុងកិច្ចការរដ្ឋបាលសាធារណៈ ពិសេសការដឹកនាំរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដោយក្នុងរយៈពេល១០ឆ្នាំ លោក គួច ចំរើន បានប្តូរការងារ ៦កន្លែង ជាអាទិ៍ អភិបាលខណ្ឌមានជ័យ អភិបាលខណ្ឌដូនពេញ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ អភិបាលខេត្តកំពង់ចាម អភិបាលខេត្តព្រះសីហនុ និងពេលនេះ ជាអភិបាលខេត្តកណ្តាល៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


