Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន និងនិវត្តជន ចំនួន៥០គ្រួសារ ក្នុងខេត្តកណ្ដាលទទួលបានផ្ទះ និងដីឡូតិ៍ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញសំណេះសំណាល និងអបអរសាទរ ជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ចំនួន ៥០ គ្រួសារ ដែលមកពីខេត្តកណ្ដាល ទទួលបាន ផ្ទះ និងដីឡូ ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចំណេះសំណាលជាមួយ អតីតយុទ្ធជន និងនិវត្តជន លោក គួច ចំរើន អភិបាល បានសំណូមពរដល់ អតីតយុទ្ធជន និងនិវត្តជន ដែលទទួលបានផ្ទះថ្មី សូមអតីតយុទ្ធជនរបស់យើងទាំងអស់ ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា យោគយល់គ្នា និងជួយយកអាសារគ្នាទៅវិញទៅមក។ ជាមួយគ្នានេះផងដែរ តំបន់នេះយើងអាចចិញ្ចឹមសត្វ ដូចជា៖ ជ្រូក មាន់ ទា គោ និងសត្វផ្សេងទៀត ពិសេសតំបន់នេះអាច ធ្វើការដាំដំណាំផ្សេងៗជាច្រើន រួមមាន៖ ស្វាយចន្ទី ដូង មៀន ឪឡឹក ត្រសក់ ដំឡូង ។ល។ ដែលអាចជួយទំនុកបម្រុងជីវភាពរបស់គ្រួសារយើងបាន។

ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានរៀបចំមន្ទីរអង្គភាពជុំវិញខេត្ត ចងសម្ព័ន្ធមេត្រីភាព ជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំង ៥០ គ្រួសារ ដោយត្រូវចុះសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តជន អោយបានញឹកញាប់ យ៉ាងតិចបីខែត្រូវបានជួបគាត់ម្តង ក្នុងន័យនេះមានន័យថា នៅពេលដែល អតីតយុទ្ធជន និងនិវត្តជន មករស់នៅទីនេះ គឺពួកយើងមិនបោះបង់ចោលនោះទេ នៅតែយកចិត្តទុកដាក់ តាមដាន រាល់ជីវភាពរស់នៅប្រចាំថ្ងៃ បញ្ហាប្រឈម និងការលំបាក ដើម្បីរួមគ្នាដោះស្រាយ។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានចងមេត្រីភាពរួចហើយ ត្រូវក្តាប់គោលបំណង និងសំណូមពររបស់គាត់។ ត្រូវជួយជំរុញ និងបណ្តុះបណ្តាលជំនាញអ្វីមួយអោយពួកគាត់ធ្វើស្រមតាមសមត្ថភាព ដើម្បីមានមុខរបរ និងជំនាញច្បាស់លាស់ អាចមានលទ្ធភាពចិញ្ចឹមជីវិតប្រចាំថ្ងៃបានល្អប្រសើរ ត្រូវជួយសិក្សា និងរកទីផ្សារជូនពួកគាត់ ដើម្បីធ្វើការដោះដូរ លក់ ទិញ ជៀសវាងបានផល ហើយរកទីផ្សារមិនបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម