ព័ត៌មានជាតិ
អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ
លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីត្រៀមឆ្លើយតបទៅនឹងគ្រោះធម្មជាតិ និងការសង្គ្រោះលើមុខសញ្ញាផ្សេងៗទៀត ជាយថាហេតុជូនប្រជាពលរដ្ឋ។

លោកបានជំរុញបែបនេះ ក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារសង្គ្រោះគ្រោះមហន្តរាយ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ៧០៤ យោធភូមិភាគទី៤ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ឆ្លើយតបទៅនឹងការសង្គ្រោះគ្រោះមហន្ដរាយឱ្យកាន់តែមានប្រសិទ្ធភាព នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា កងកម្លាំងត្រូវតែត្រៀមបម្រុងជាប់ជានិច្ច ព្រោះគ្រោះមហន្តរាយនឹងអាចកើតឡើងដោយ ពុំប្រាប់មុននោះឡើយ។ បន្ថែមពីនេះ លោកបានលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់ខិតខំហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីត្រៀមឆ្លើយតបទៅនឹងគ្រោះធម្មជាតិ និងការសង្គ្រោះលើមុខសញ្ញាផ្សេងៗទៀតជាយថាហេតុជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ការហ្វឹកហាត់របស់កងកម្លាំងជាប់ជាប្រចាំនេះ ដើម្បីឱ្យកងកម្លាំងអាចមានសមត្ថភាពគ្រប់គ្រាន់ និងមានយុទ្ធសាស្ត្រជួយសង្គ្រោះប្រជាពលរដ្ឋបានឆាប់រហ័ស និងមិនប៉ះពាល់ដល់អាយុជីវិត។

ជាមួយគ្នានេះដែរ លោកក៏បានកោតសរសើរចំពោះកងកម្លាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការចល័តកម្លាំង ជួយក្នុងបេសកកម្មឆ្លើយតបក្នុងការជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ កន្លងមក។
ចំណែក លោក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានឱ្យដឹងថា កងប្រតិបត្តិការរុករង និងសង្គ្រោះលេខ៧០៤ របស់យោធភូមិភាគទី៤ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ពិសេស គ្រោះទឹកជំនន់៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


