ព័ត៌មានជាតិ
កម្ពុជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម៉ាឡេស៊ីកាន់តែខ្លាំងក្លាថែមទៀត
កម្ពុជា និងម៉ាឡេស៊ី បានឈានដល់ការចុះហត្ថលេខាលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យការពារជាតិរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

យោងតាមខ្លឹមសារចេញផ្សាយដោយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MUHAMMAD HAFIZUDDEAIN BIN JANTAN មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃប្រទេសម៉ាឡេស៊ី។

គួរឱ្យដឹងថា កិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាពេលនេះ គឺបានធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក នៅប្រទេសម៉ាឡេស៊ី ដោយបានជួបពិភាក្សាការងារជាទ្វេភាគីជាមួយសមភាគីរបស់លោក គឺលោកនាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MUHAMMAD HAFIZUDDEAIN BIN JANTAN មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី។
គោលបំណងនៃកិច្ចសហប្រតិបត្តិការយោធានេះ ត្រូវបានកងទ័ពជើងគោកកម្ពុជា បញ្ជាក់ថា គឺដើម្បីពង្រឹងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត សំដៅចូលរួមចំណែកថែរក្សានូវសន្តិភាពនៅក្នុងតំបន់ ដោយផ្តោតលើការផ្លាស់ប្តូរទៅវិញទៅមកនូវការហ្វឹកហ្វឺន បណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀតដែលផ្តល់ប្រយោជន៍ឱ្យកងទ័ពជើងគោកទាំងពីរ។

ចំពោះកម្រិតឈានឡើងនៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលនេះ សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ ថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានាតទៅអនាគត។
គួរជម្រាបថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនោះ ក្រៅពីជួបទ្វេភាគីជាមួយមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានចូលជួបសម្តែងការគួរសមជាមួយលោក DATO’ SERI MOHAMED KHALED NORDIN រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី និងបានអញ្ជើញទស្សនកិច្ចអង្គភាពកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ១០ នៃកងទ័ពជើងគោកម៉ាឡេស៊ី ផងដែរ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


