ព័ត៌មានជាតិ
លោកស្រី ម៉ននី រង្សី ជំរុញឱ្យយុវជនប្រុងប្រយ័ត្នមុននឹងជឿទុកចិត្តនរណាម្នាក់ ពិសេសជនអនាមិកតាមបណ្តាញសង្គម
ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងចាក់បញ្ចាំងខ្សែភាពយន្តអប់រំអំពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ របស់អង្គការ A21 នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានជំរុញឱ្យយុវជន និងសិស្សនិស្សិតដែលកំពុងប្រើប្រាស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ គួរតែមានការប្រុងប្រយ័ត្នខ្ពស់មុននឹងជឿទុកចិត្តនរណាម្នាក់ ពិសេសក្នុងការទំនាក់ទំនងជាមួយជនអនាមិកដែលមិនស្គាល់តាមបណ្តាញសង្គម កុំឱ្យក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ឬការកេងប្រវ័ញ្ចផ្សេងៗ។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា បច្ចុប្បន្នសង្គមកម្ពុជា ក៏ដូចជាពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរមួយគឺអំពើជួញដូរមនុស្ស ដែលជាបទល្មើសផ្នែកសិទ្ធិមនុស្ស ជាពិសេសការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់សុភមង្គលរបស់មនុស្សគ្រប់រូបនៅទូទាំងពិភពលោក។ លោកស្រីបានសង្កត់ធ្ងន់ថា «អ្វីដែលគួរឱ្យព្រួយបារម្ភជាពិសេសនោះ គឺការប្រែប្រួលបច្ចេកវិទ្យា និងការរីកចម្រើនលឿននៃបណ្ដាញទំនាក់ទំនងអនឡាញ ដែលកំពុងក្លាយជាមធ្យោបាយសំខាន់សម្រាប់អ្នកប្រព្រឹត្តិបទល្មើស ដោយប្រើប្រាស់វិធីសាស្ត្រលួងលោម កេងប្រវ័ញ្ច បោកបញ្ឆោត ក្នុងគោលបំណងដើម្បីកេងប្រវ័ញ្ចលើជនរងគ្រោះដើម្បីទទួលបានផលប្រយោជន៍»។
លោកស្រីបញ្ជាក់ថា សម្រាប់វេទិកានាពេលនេះដែរ គឺជាការបង្កើតការយល់ដឹងដែលជាជំហានដំបូងដ៏សំខាន់បំផុត ដើម្បីជួយពង្រឹងកិច្ចការពារ និងសុវត្ថិភាពទាំងអស់គ្នា។ ដោយឡែក ការរួមចំណែករបស់សិស្សានុសិស្ស សាលារៀន សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាល គឺជាយន្តការចម្បងក្នុងការបង្កើតបរិយាកាសចូលរួម និងការពារដែលរឹងមាំព្រមទាំងឈានទៅដល់ការលុបបំបាត់អំពើជួញដូរមនុស្សទាំងអស់គ្នានាពេលអនាគត៕





ដោយ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


