ព័ត៌មានជាតិ
សិស្សវិទ្យាល័យ ៣៥០នាក់ ទទួលបានការណែនាំពីជំនាញសិក្សា និងអាជីពពីអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព
សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក ខេត្តកំពង់ចាម ប្រមាណ ៣៥០ នាក់ ទទួលបានការណែនាំ និងបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow” ដោយផ្ទាល់ពីក្រុមការងារជំនាញរបស់អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA)។ កម្មវិធីណែនាំ និងបង្ហាញផ្លូវនេះ នឹងជួយយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សា និងអាជីព ដើម្បីចាប់យកអាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។

អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) បានចុះទៅរៀបចំកម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow” នេះ នៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោក ហាន កុសល អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តកំពង់ចាម។ ជាមួយគ្នានេះ ក៏មានចូលរួមពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូជាច្រើននាក់នៅវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក ខេត្តកំពង់ចាមផងដែរ។
អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) បានអះអាងថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីបង្កើនការយល់ដឹងដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការជ្រើសរើសជំនាញសិក្សា និងអាជីពដែលត្រូវនឹងទេពកោសល្យ និងចំណាប់អារម្មណ៍របស់ពួកគេ។ ដូចគ្នានោះដែរ កម្មវិធីនេះ ក៏នឹងបង្កើនចំណេះដឹងពី ភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យ

ឌីជីថល ដល់យុវជនខ្មែរជំនាន់ក្រោយ ក្នុងការបង្កើនសមត្ថភាព និងគុណភាពដែលជាកម្លាំងស្នូលរបស់ជាតិ ឱ្យទាន់បរិបទបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដើម្បីចូលរួមក្នុងការដឹកនាំនៅតាមបណ្តាគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។
បើតាមអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងទម្រង់ជាសិក្ខាសាលាផ្ទាល់ជាមួយសិស្សានុសិស្ស។ ចំពោះមាតិកាល្អៗ និងសំខាន់ៗរបស់កម្មវិធីនីមួយៗនឹងត្រូវដកស្រង់ខ្លីៗយកទៅធ្វើការផ្សព្វផ្សាយក្នុងទម្រង់ឌីជីថលតាម បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikTok, Telegram, Instagram និង YouTube ដែលរំពឹងថា នឹងទទួលបានការចូលមើល និងបានទទួលព័ត៌មានទាំងនេះយ៉ាងតិច ១លាននាក់៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


