ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ អ្នកប្រើប្រាស់គ្រឿងញៀន៨០% ជាយុវជនមានអាយុចន្លោះ១៨ ទៅ៣៥ឆ្នាំ
ក្នុងចំណោមយុវជនអាយុចាប់ពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ គឺជាវ័យកំពុងប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនច្រើន បើគិតជាភាគរយមានប្រមាណ៨០%។ នេះជាការគូសបញ្ជាក់ឱ្យដឹងដោយមន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ។

ក្នុងវេទិកាពិភាក្សាជាមួយអ្នកសារព័ត៌មាន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រយុទ្ធឆាំងគ្រឿងញៀន បានថ្លែងថា យុទ្ធសាស្ត្រចំនួន៦ និងវិធានការចំនួន៨ចំនុច ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់អនុវត្តក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន ទាំងក្នុងតំបន់ និងអន្តរជាតិ ពិសេសក្នុងសហគមន៍ ដើម្បីចូលរួមការផ្សព្វផ្សាយ និងបដិសេធចំពោះការប្រើប្រាស់គ្រឿងញៀន។
បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ នៅក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ ជាវ័យដែលកំពុងប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនច្រើន ដែលជាកត្តាមួយធ្វើឱ្យបាត់បង់នៅធនធានមនុស្សមួយចំនួនសម្រាប់ប្រទេសជាតិ ខណៈស្រ្តីក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនមានប្រមាណ១០%។ លោកនាយឧត្តមសេនីយ៍ លើកឡើងឱ្យដឹងដូច្នេះថា៖ «អ្នកដែលប៉ះពាល់ជាក់ស្ដែងទាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀន មានក្នុងរង្វង់តែប្រមាណ ២ម៉ឺននាក់ជាង …មិនលើសពី ៣ម៉ឺន ទៅ៤ម៉ឺននាក់ទេ ភាគច្រើនប្រមាណ ៨០ភាគរយ អាយុចន្លោះពី១៨ឆ្នាំ ដល់៣៥ឆ្នាំ ដែលជាយុវជន។ ហេតុដូច្នេះតែយើងខិតខំយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋមានការយល់ដឹង ពិសេសយុវជនដែលជាទំពាំងស្នងឫស្សី»។

លោក បន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន គឺបានចាត់ទុកវិធានការផ្សព្វផ្សាយអប់រំ គឺជាកិច្ចការអាទិភាព និងចាំបាច់បំផុត ដើម្បីផ្សព្វផ្សាយឱ្យកាន់តែស៊ីជម្រៅទៅដល់សាធារណជនអំពីផលប៉ះពាល់នៃគ្រោះថ្នាក់គ្រឿងញៀន ក៏ដូចជាច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍រូបនេះ ក៏បានបញ្ជាក់ពីបញ្ហាចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងដែន និងការបោសសម្អាតបញ្ហាគ្រឿង ញៀនក្នុងស្ថាប័នរដ្ឋ គឺរាជរដ្ឋាភិបាលកំពុងនិងកំពុងតែដាក់វិធានការយ៉ាងតឹងរឹងបំផុតចំពោះមន្ត្រីទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន រហូតឈានដល់បណ្តាញចេញពីក្របខ័ណ្ឌរដ្ឋទៀតផង៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


